Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​ដាណឺម៉ាក៖ Greenland មិនមែន​សម្រាប់​លក់​ដូរ​ទេ

បានផុស

នៅ

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រាប់លោក ដូណាល់ ត្រាំ ថា មានតែ Greenland ប៉ុណ្ណោះដែលសម្រេចចិត្តលើអនាគតរបស់ខ្លួន​ឯង​បាន ហើយ​​ដែន​កោះ​​អាកទិច​ដ៏​ធំ​នេះ​មិន​មែន​សម្រាប់​​ការ​លក់​​ដូរ​នោះ​ឡើយ។ ការ​លើក​ឡើង​របស់​លោកស្រី ធ្វើ​ឡើង​បន្ទាប់ពីការចង់បានជាសាធារណៈរបស់សហរដ្ឋ​អាមេរិកលើទឹកដីក្រៅប្រទេសរបស់ដាណឺម៉ាក។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Politico នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០២៥។

លោកស្រី Mette Frederiksen (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​ទើប​ជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្ហាញពីបំណងចង់ទិញកោះដែលសម្បូរទៅដោយសារធាតុរ៉ែនេះ ហើយ​​​​ហ៊ាន​ប្រកាស​​ថា​អាច​ប្រើកម្លាំងយោធា ដើម្បីទទួល​បាន Greenland។

កាល​ពី​សប្ដាហ៍​មុន នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក បាន​និយាយ​​ថា ​លោកស្រី​បាន​ស្នើ​សុំពិភាក្សា​​ជាមួយ​លោក ត្រាំ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ឮ​ដំណឹង​​ត្រឡប់​មក​វិញ​ទេ។ នៅពេលនោះ លោកស្រី​បាន​ធានា​ថា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ជឿ​ថា​លោក ត្រាំ ពិតជា​មាន​គម្រោង​ចូល​លុកលុយ Greenland នោះ​ឡើយ។

សូម​បញ្ជាក់​ថា លោក ត្រាំ ធ្លាប់​បាន​លើក​ឡើង​ពី​គំនិត​ទិញ​យក​ Greenland តាំង​តែ​ពី​អាណត្តិ​​ដំបូង​របស់​​លោក​មក​ម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថាជា «ភាពចាំបាច់ដាច់ខាត»។

Greenland ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់ជាច្រើនសតវត្សរ៍​មកហើយ ទោះបីជា​ប្រជាពលរដ្ឋ​​ចំនួន ៥៧ ០០០​នាក់​​នៅ​ទីនោះ​​ឥឡូវ​​មាន​សិទ្ធិ​គ្រប់គ្រងកិច្ចការក្នុងស្រុក​ដោយ​ខ្លួន​ឯង​ក៏ដោយ។ យ៉ាងណា បើ​និយាយ​ពី​រឿង​សន្តិសុខ និងកិច្ចការបរទេសរបស់ Greenland វា​នៅតែត្រូវបានគ្រប់គ្រងដោយ​ប្រទេស​ដាណឺម៉ាក​នៅ​ឡើយ។

យោធាអាមេរិក​ បាន​រក្សាវត្តមានអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik Space នៅភាគពាយព្យនៃ Greenland។

Greenland មានសារៈសំខាន់សម្រាប់យោធាអាមេរិក និងប្រព័ន្ធប្រកាសអាសន្នមីស៊ីល​​ប៉ាលិស្ទិក​របស់ខ្លួន ដោយសារ​​កោះ​អាកទិក​ដ៏​ធំ​មួយ​នេះ​ជា​ផ្លូវ​កាត់​​ជិត​បំផុត​ឆ្លង​ពី​អឺរ៉ុប​​ទៅ​កាន់​អាមេរិកខាងជើង។

Greenland គឺជា​ទឹក​ដី​ផ្នែកមួយនៃ​ដាណឺម៉ាកអស់រយៈពេលជាង ៦០០​ឆ្នាំមកហើយ ហើយបានទទួលស្វ័យភាពពី​ដាណឺម៉ាក​ក្នុងឆ្នាំ​១៩៧៩៕

ដោយ៖ ឈាង

ចុចអាន៖ អ្នកសាធារណរដ្ឋ ត្រៀមលុយឲ្យលោក ត្រាំ យកទៅទិញកោះ Greenland ពីដាណឺម៉ាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម