Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល​លោក បៃដិន ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី មុន​ចាក​ចេញ​ពី​តំណែង

បានផុស

នៅ

សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ ដែល​នេះ​ជា​ទណ្ឌកម្ម​ថ្មី​បំផុត​ និង​ចុង​ក្រោយ​បំផុត​​មុន​ការ​បញ្ចប់​អាណត្តិ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន។

លោក ចូ បៃដិន (រូបភាព៖ សេតវិមាន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសអាមេរិក បាន​ប្រកាស​កាលពីថ្ងៃពុធ​ទី​១៥​ខែ​មករា​ឆ្នាំ​២០២៥​ថា វិធានការនេះគឺសំដៅលើបុគ្គល និងអង្គភាពប្រហែល ២៥០ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបង្ហោះនៅលើ​បណ្ដាញ​សង្គម X ថា៖ «សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ២៥០ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធារបស់ខ្លួន។ យើងនឹងបន្តប្រើប្រាស់វិធី​ដែលមានទាំងអស់ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី និងរំខានដល់ការប៉ុនប៉ងដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម»។

ទណ្ឌកម្មនេះ នឹង​ហាម​ប្រាម​​ពលរដ្ឋអាមេរិក និងប្រជាជននៅសហរដ្ឋអាមេរិក​មិន​ឲ្យ​ធ្វើអាជីវកម្មជាមួយក្រុមហ៊ុន និងប្រជាជន​រុស្ស៊ី​ដែលរង​ទណ្ឌកម្ម។ ទណ្ឌកម្ម​នេះ​ទៀត​សោត​ក៏​ធ្វើ​​ឲ្យ​​អាជីវកម្ម​អន្តរជាតិ​កាន់តែ​លំបាក​សម្រាប់រុស្ស៊ី។

សូម​បញ្ជាក់​ថា កាល​ពី​ចុងសប្តាហ៍មុន អាមេរិក​បាន​ប្រកាស​ដាក់​ដាក់ទណ្ឌកម្ម​​​​ថ្មី​មួយ​លើវិស័យថាមពលរុស្ស៊ី។ អាមេរិក និងសម្ព័ន្ធមិត្ត បានអនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​​លើ​រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញលើអ៊ុយក្រែន ដើម្បីធ្វើ​ឲ្យ​ប្រាក់ចំណូល និងសមត្ថភាពយោធារបស់រុស្ស៊ីចុះខ្សោយ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋបាល​លោក បៃដិន កំពុង​សម្រុក​បញ្ជូនជំនួយយោធាយ៉ាងច្រើនទៅកាន់ទីក្រុង​កៀវ មុន​ពេល​ប្រគល់​អំណាច​ឲ្យ​ទៅ​​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​លោក ដូណាល់ ត្រាំ នា​ថ្ងៃ​ទី​២០​ខែ​មករា​ ដើម្បីប្រើប្រាស់ថវិកាដែលបាន​អនុម័ត​រួចហើយដោយសភាអាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម