Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ហាមប្រាម​បច្ចេកវិទ្យា​ចិន​និង​រុស្ស៊ី​លើ​រថយន្ត​ឆ្លាតវៃ

បានផុស

នៅ

រដ្ឋបាលលោក ចូ បៃដិន បានបង្កើតច្បាប់ក្នុងការរារាំងការលក់រថយន្តឆ្លាតវៃដែលប្រើបច្ចេកវិទ្យារបស់ចិន ឬរុស្ស៊ីនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលនេះជាការជំរុញចុងក្រោយរបស់ប្រធានាធិបតីអាមេរិកមុននឹងចាកចេញដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិទាក់ទងនឹងឧស្សាហកម្មរថយន្ត។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលបានប្រកាសដោយក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​កាលពីថ្ងៃអង្គារ ការហាមឃាត់លើការលក់ត្រូវបានអនុវត្តចំពោះរថយន្តគំរូ (Model)​ ឆ្នាំ២០២៧ លើក្រុមហ៊ុនផលិតដែលមានទំនាក់ទំនងជាមួយប្រទេសចិន ឬរុស្ស៊ី ទោះបីជាពួកវាត្រូវបាន​ផលិត​នៅ​ក្នុង​សហរដ្ឋអាមេរិកក៏ដោយ។

ការហាមប្រាមកម្មវិធីនឹងចូលជាធរមានសម្រាប់​គំរូឆ្នាំ​២០២៧​ផងដែរ ខណៈពេលដែលការរឹតបន្តឹងនេះនឹងចូលជាធរមានសម្រាប់គំរូ​​ឆ្នាំ​២០៣០។ ក្រសួង​​ពាណិជ្ជកម្ម​អាមេរិក បាននិយាយថា ប៉ុន្តែ បច្ចុប្បន្ន ច្បាប់ចុងក្រោយអនុវត្តតែចំពោះរថយន្តដឹកអ្នកដំណើរដែលមានទម្ងន់តិចជាង ១០០០១ ផោន (៥៥៣៦គីឡូក្រាម) ដែលបានផ្តល់ឲ្យមានភាពស្មុគស្មាញនៃខ្សែសង្វាក់​ផ្គត់ផ្គង់​រថយន្តពាណិជ្ជកម្ម។ ចំពោះបច្ចេកវិទ្យានៅក្នុងរថយន្តពាណិជ្ជកម្មឆ្លាតវៃដូចជាឡានដឹកទំនិញ និងឡានក្រុង នាយកដ្ឋានមានគម្រោងនឹងចេញច្បាប់ដាច់ដោយឡែកមួយ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

ការហាម​ប្រាម​នេះបានកើតឡើង បន្ទាប់ពីរដ្ឋបាលលោក បៃដិន កាលពីខែមីនាបានស្នើថា ខ្លួនកំពុងពិចារណាវិធីសាស្រ្តជាដំណាក់កាល ដើម្បីហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាចិន និងរុស្ស៊ីសម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធទំនាក់ទំនងយានយន្ត។

វាក៏បង្ហាញពីការខិតខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋបាលលោក​ បៃដិន ដើម្បីកំណត់ការឈានទៅដល់បច្ចេកវិទ្យាពីគូប្រជែងដូចជាទីក្រុងប៉េកាំង ដោយសារតែការបារម្ភពីសន្តិសុខជាតិ។ នោះក៏រាប់បញ្ចូលទាំងច្បាប់ដ៏វិសេសមួយដើម្បីរឹតបន្តឹងការនាំចេញបន្ទះឈីបកុំព្យូទ័រដែលផលិតដោយសហរដ្ឋអាមេរិក។

ជាមួយគ្នានេះកាលពីដើមខែនេះ នាយកដ្ឋានពាណិជ្ជកម្មក៏បានឲ្យដឹងដែរថា ខ្លួនកំពុងស្វែងរកទស្សនៈរបស់ក្រុមហ៊ុនឯកជនទាក់ទងនឹងច្បាប់ដែលអាចដាក់កម្រិត ឬហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិននៅក្នុងសហរដ្ឋអាមេរិក។

ជាការឆ្លើយតប ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការរឹតបន្តឹងនេះនឹងធ្វើឱ្យខូចដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងប៉ះពាល់ដល់ផលប្រយោជន៍របស់ឧស្សាហកម្ម និងអតិថិជនរបស់សហរដ្ឋអាមេរិក ខណៈនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Build Your Dreams (BYD) មានរោងចក្រនៅរដ្ឋកាលីហ្វ័រញ៉ា ដែលផលិតរថយន្តក្រុង និងរថយន្តផ្សេងទៀត។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថា ការប្រកួតប្រជែងលើបច្ចេកវិទ្យារបស់ប្រទេសជាគូប្រជែងនេះកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនស្វែង​រកការជំរុញឧស្សាហកម្មរថយន្តរបស់អាមេរិក និងខណៈដែលខ្លួនព្យាយាមកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ទីក្រុងប៉េកាំង។ សហរដ្ឋអាមេរិកបានដាក់ពន្ធ ១០០% លើរថយន្តអគ្គិសនី (EVs) ពីប្រទេសចិន ដែលឥឡូវនេះនាំមុខគេលើពិភពលោកក្នុងការផលិត។

កាលពីថ្ងៃអង្គារ លោក បៃដិន បានចេញបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI ដែលជាបច្ចេកវិទ្យាដែលលោកបាននិយាយថានឹងកំណត់អនាគត។ ប៉ុន្តែឥទ្ធិពលនៃផែនការទាំងនោះគឺអាស្រ័យលើប្រធានាធិបតីជាប់ឆ្នោតលោក ដូ ណាល់ត្រាំ ដែលនឹងត្រូវឡើងកាន់តំណែងនៅថ្ងៃចន្ទ ថាតើគាត់អនុវត្តកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋបាលបៃដិន​ទៅមុខទៀតដែរឬទេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម