ព័ត៌មានអន្ដរជាតិ
ប្រាយុទ្ធ ចាន់អូចា សប្បាយចិត្ត បើមានអ្នកល្អជាងលោកមកជំនួសតំណែងជានាយករដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បត្តិ៍ បានបោះសម្តីយ៉ាងឡូយទៅកាន់ពលរដ្ឋថៃជិត ១០០លាននាក់ ដោយលើកឡើងថា “ខ្ញុំសប្បាយចិត្ត បើ់មាននរណាម្នាក់ល្អជាងខ្ញុំ មកជំនួសដំណែងនាយរដ្ឋមន្ត្រីសម្រាប់ប្រទេសថៃ”។ ដោយថែមទាំងអះអាង លោកធុញទ្រាន់និងការប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធមហាវិទ្យាល័យការពារជាតិ នាយករដ្ឋមន្ត្រីយោធារូបនេះ បញ្ជាក់ថា “បើទៅអនាគត មានមនុស្សល្អជាងខ្ញុំ សមត្ថភាពជាងខ្ញុំ និងស្មោះត្រង់ជាងខ្ញុំ ទោះជាស្រី ឬប្រុស គេនឹងអាចបន្តការងារដឹកនាំប្រទេសជំនួសខ្ញុំបាន”។ យ៉ាងណា លោកបញ្ជាក់ដែរថា ការចាប់ផ្តើមជីវិតក្នុងអំណាច មិនមែនជារឿងលេងសើចទេ ព្រោះលោកបានហ្វឹកហ្វាត់កិច្ចការងារជាច្រើនអំឡុងពេលលោកទទួលភារកិច្ចជាមេទាហានរយៈពេល ៤ឆ្នាំ។
នាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋមន្ត្រីយោធារូបនេះ បន្តទៀតថា លោកមិនដែលគិតថាក្លាយជានាយករដ្ឋមន្ត្រីទេ ហើយក៏ជារឿងភ្ញាក់ផ្អើលសម្រាប់លោក ក្នុងតួនាទីជានាយករដ្ឋមន្ត្រីថៃរយៈពេល ៦ឆ្នាំមកនេះ។
លោកថា ការកសាង និងប្រើប្រាស់អំណាចរបស់លោក គឺដើម្បីជួយពលរដ្ឋស្លូតត្រង់ ដាក់ទោសលើមនុស្សប្រព្រឹត្តកំហុស ហើយគ្រាន់តែរឿង ២នាក់ ធ្វើឲ្យលោកពិបាកខ្លាំងណាស់ទៅហើយ។
ក្នុងពេលជាមួយគ្នានេះ លោក ប្រាយុទ្ធ ក៏បានអំពាវនាវឲ្យពលរដ្ឋថៃទាំងអស់រួបរួមគ្នាឡើងវិញ ដោយនិយាយថា ការបង្កើតយុទ្ធសាស្ត្រជាតិ ២០ឆ្នាំ មិនមែនមានន័យថា លោកចង់ក្រាញ់និងអំណាច ២០ឆ្នាំនោះទេ។
“ខ្ញុំប្រហែលជាអាចស្លាប់នៅថ្ងៃនេះ ឬថ្ងៃស្អែក គ្មាននរណាដឹងមុខទេ” នេះជាសម្តីរបស់លោក ប្រយុទ្ធ ថ្លែងទៅកាន់សិក្ខាកាមយោធា៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ