Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាយុទ្ធ ចាន់អូចា សប្បាយ​ចិត្ត​ បើមានអ្នកល្អ​ជាង​លោក​មក​ជំនួស​តំណែង​ជា​នាយករដ្ឋមន្ត្រី

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាល​ពី​ថ្ងៃព្រហស្បត្តិ៍ បាន​បោះសម្តីយ៉ាងឡូយទៅកាន់​ពលរដ្ឋថៃជិត​ ១០០លាន​នាក់ ដោយ​លើក​ឡើង​ថា “ខ្ញុំសប្បាយ​ចិត្ត បើ់មាន​នរណា​ម្នាក់​ល្អជាងខ្ញុំ មក​ជំនួស​ដំណែង​នាយរដ្ឋមន្ត្រីសម្រាប់ប្រទេសថៃ”។ ដោយ​ថែម​ទាំង​អះអាង លោក​ធុញ​ទ្រាន់​និងការ​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សម្ពោធមហាវិទ្យាល័យការពារ​ជាតិ​ នាយករដ្ឋមន្ត្រីយោធា​រូបនេះ បញ្ជាក់​ថា “បើ​ទៅ​អនាគត មានមនុស្ស​ល្អ​ជាងខ្ញុំ សមត្ថភាព​ជាងខ្ញុំ និង​ស្មោះ​ត្រង់​ជាង​ខ្ញុំ ទោះ​ជា​ស្រី ឬប្រុស គេ​នឹង​អាច​បន្ត​ការ​ងារ​ដឹកនាំ​ប្រទេស​ជំនួស​ខ្ញុំ​បាន”។ យ៉ាង​ណា លោក​បញ្ជាក់​ដែរ​ថា ការ​ចាប់​ផ្តើម​ជីវិត​ក្នុង​អំណាច មិន​មែន​ជា​រឿង​លេងសើចទេ ព្រោះ​លោក​បាន​ហ្វឹក​ហ្វាត់​កិច្ច​ការងារ​ជាច្រើន​អំឡុងពេល​លោក​ទទួល​ភារកិច្ចជា​មេទាហាន​រយៈ​ពេល​ ៤ឆ្នាំ។

នាយករដ្ឋមន្ត្រី​កើត​ចេញ​ពី​រដ្ឋមន្ត្រី​យោធា​រូប​នេះ បន្ត​ទៀត​ថា លោក​មិន​ដែល​គិត​ថា​ក្លាយ​ជា​នាយករដ្ឋមន្ត្រីទេ ហើយ​ក៏​ជា​រឿង​ភ្ញាក់​ផ្អើល​សម្រាប់​លោក ក្នុង​តួនាទី​ជានាយក​រដ្ឋមន្ត្រី​ថៃរយៈពេល ៦ឆ្នាំមកនេះ។

លោក​ថា ការ​កសាង​ និង​ប្រើ​ប្រាស់អំណាចរបស់​លោក គឺ​ដើម្បី​ជួយ​ពលរដ្ឋ​ស្លូត​ត្រង់ ដាក់​ទោស​លើ​មនុស្ស​ប្រព្រឹត្តកំហុស ហើយ​គ្រាន់​តែ​រឿង​ ២នាក់ ធ្វើ​ឲ្យ​លោក​ពិបាក​ខ្លាំង​ណាស់​ទៅហើយ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក ប្រាយុទ្ធ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ថៃ​ទាំង​អស់​រួបរួម​គ្នា​ឡើង​វិញ ដោយ​និយាយថា ការ​បង្កើត​យុទ្ធសាស្ត្រជាតិ ២០ឆ្នាំ មិនមែន​មាន​ន័យ​ថា លោក​ចង់​ក្រាញ់​និង​អំណាច ២០ឆ្នាំ​នោះ​ទេ។

“ខ្ញុំ​ប្រហែល​ជា​អាច​ស្លាប់នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក គ្មាន​នរណា​ដឹងមុខ​ទេ” នេះ​ជាសម្តី​របស់​លោក ប្រយុទ្ធ ថ្លែង​ទៅ​កាន់​សិក្ខាកាម​យោធា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម