ព័ត៌មានអន្ដរជាតិ
ជម្លៀសខ្លួនពលរដ្ឋ ៣ ០០០នាក់ ក្រោយផ្ទុះភ្នំភ្លើង Ibu នៅឥណ្ឌូណេស៊ី
អ្នកស្រុកចំនួន ៣ ០០០នាក់នៅលើកោះ Halmahera ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ត្រូវបានអាជ្ញាធរក្នុងតំបន់ជម្លៀសខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីភ្នំភ្លើង Ibu បានផ្ទុះ ដែលបង្កឲ្យមានពពកពណ៌ប្រផេះក្រាស់ក្រែល កម្ពស់រហូតដល់ ៤គីឡូម៉ែត្រពីដី។

ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូណេស៊ី បាននិយាយថា ភ្នំភ្លើង Ibu បានផ្ទុះនៅព្រឹកថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ ក្នុងរយៈពេលប្រហែល២នាទី ហើយអាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរបំផុតនៅតំបន់ជុំវិញបំផ្ទុះភ្នំភ្លើងនោះ។
លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បានប្រាប់ថា ការជម្លៀសខ្លួនបានចាប់ផ្តើមកាលពីល្ងាចថ្ងៃពុធសម្រាប់អ្នកស្រុកប្រហែល ៣ ០០០នាក់នៅជុំវិញតំបន់ដែលកំពុងត្រូវបានផ្តល់អាទិភាពដោយសារតែពួកគេនៅជិតភ្នំភ្លើងខ្លាំង។
លោក Muhari បាននិយាយថាមានមនុស្ស ១៣ ០០០នាក់កំពុងរស់នៅក្បែរភ្នំភ្លើង Ibu។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ “រង្វង់ភ្លើង” ឬហៅថា “Ring of Fire” ដែលគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងគឺជារឿងដែលការកើតឡើងជាញឹកញាប់។ ភ្នំភ្លើងសកម្មនៅឥណ្ឌូណេស៊ី មានចំនួនសរុប ១២៧កន្លែង។
កាលពីខែឧសភាឆ្នាំ២០២៤ ឥណ្ឌូណេស៊ីបានជួបប្រទះនឹងហេតុការណ៍ផ្ទុះភ្នំភ្លើងធំៗចំនួន២ គឺបន្ទុះនៅភ្នំភ្លើង Ruang ស្ថិតនៅខេត្ត North Sulawesi ដែលជម្លៀសប្រជាជនជាង ១២ ០០០នាក់ និងបន្ទុះនៅភ្នំភ្លើង Mount Marapi ស្ថិតនៅខេត្ត West Sumatra ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦០នាក់៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក