ព័ត៌មានអន្ដរជាតិ
សូម្បីនាយករដ្ឋមន្ត្រីថៃក៏ស្ទើរតែចាញ់បោកក្រុមចោរបច្ចេកវិទ្យា ដោយប្រើ AI ធ្វើត្រាប់សំឡេង
អគ្គស្នងការនគរបាលជាតិថៃ បានបញ្ជាឲ្យមានការស៊ើបអង្កេតពាក់ព័ន្ធការឆបោកតាមបច្ចេកវិទ្យា បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetontarn Shinawatra) បានលាតត្រដាងឲ្យដឹងថា លោកស្រីត្រូវបានកំណត់ទិសដៅដោយក្រុមឆបោកតាមអនឡាញដែលកំពុងកើនឡើង ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើឲ្យដូចជនបរទេស។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English នៅថ្ងៃទី១៥ខែមករា នាយករដ្ឋមន្ត្រីថៃ ផែថងថាន បានចែករំលែកនូវបទពិសោធន៍ដែលលោកស្រីស្ទើរតែក្លាយជាជនរងគ្រោះក្នុងអំពើឆបោកដែលកំពុងតែកើនឡើងនេះ។ ក្រុមអ្នកឆបោកបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីត្រាប់សម្លេងមេដឹកនាំបរទេសណាមួយក្នុងការប៉ុនប៉ងដើម្បីលួងលោមឲ្យបរិច្ចាគ។
លោកស្រី ផែថងថាន បានរំឭកឡើងវិញនូវហេតុការណ៍ដែលពួកបោកប្រាស់ បានបញ្ជូនសំឡេងមកកាន់លោកស្រី ដោយនិយាយរៀបរាប់ពីការស្វាគមន៍ និងបង្ហាញចំណាប់អារម្មណ៍ធ្វើកិច្ចសហការ។ បន្ទាប់ពីការសន្ទនាឆ្លងឆ្លើយខ្លះៗ ពួកគេបានអះអាងថា ថៃជាប្រទេសអាស៊ានតែមួយគត់ដែលមិនបានបរិច្ចាគដល់មូលហេតុរបស់ពួកគេ ហើយក៏បានបញ្ជួនតំំណភ្ជាប់ឲ្យបរិច្ចាគ។ ទោះបីជាបែបនេះក៏ដោយ គណនីលម្អិតគឺបញ្ជូនមកពីប្រទេសផ្សេង។
ក្រោយការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា(Cyber police) ក្រុងបាងកក មេបញ្ជាការប្រឆាំងបទល្មើសបច្ចេកវិទ្យាបានលើកឡើងអំពីករណីនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ដោយបាននិយាយថា នាយករដ្ឋមន្ត្រីត្រូវបានក្រុមឆបោកតាមទូរស័ព្ទ (Call Center) បន្លំជាសំឡេងរបស់មេដឹកនាំនៃប្រទេសមួយចំនួនទូរស័ព្ទមកឆបោកលោកស្រីឱ្យបរិច្ចាគលុយ។
មេបញ្ជាការនោះ បាននិយាយថា ចំពោះករណីនេះ នាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យលោក Prasert Chanruangthong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឌីជីថលដើម្បីចាត់វិធានការស៊ើបអង្កេត។ ចំណែកខាងសមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យានឹងសម្របសម្រួលជាមួយឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឌីជីថលដើម្បីចាត់វិធានការផ្នែកពាក់ព័ន្ធបន្តទៀត។
អគ្គស្នងការនគរបាលជាតិថៃ លោក Kittirat Panphetch បានបញ្ជាឲ្យមានការស៊ើបអង្កេត ហើយនគរបាលថៃក៏បានសហការជាមួយប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទដើម្បីបំពាក់បច្ចេកវិទ្យាទំនើបដើម្បីតាមចាប់សារឆបោកបែបនេះ។
លោកថា កន្លងទៅខាងប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏មានទិន្នន័យព័ត៌មានអំពីក្រុមឆបោកដែលប្រើ AI ដើម្បីបន្លំសំឡេងហៅទូរស័ព្ទឆបោកប្រជាពលរដ្ឋផងដែរ។
លោក ថា ពួកនេះបានប្រើវិធីសាស្ត្រឆបោកមានច្រើនរូបភាព ទាំងការហៅទូរស័ព្ទដោយប្រើប្រាស់សំឡេងបុគ្គលដែលយើងស្គាល់ ឬធ្លាប់ស្គាល់តេមកបោកជនរងគ្រោះ។ សមត្ថកិច្ចនឹងសម្របសម្រួលព័ត៌មានជាមួយក្រុមជំនាញរបស់ក្រសួងឌីជីថលដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី៕
ដោយ រ៉ាន់ រើយ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក