Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​រូប​ណា​ខ្លះ ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុងថ្ងៃ​ឡើង​កាន់​តំណែង​របស់ ដូណាល់ ត្រាំ?

បានផុស

នៅ

លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី​៤៧​ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី​២០​ខែមករា បន្ទាប់ពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គាត់​នៅថ្ងៃទី​៥​ខែវិច្ឆិកា។ ការត្រៀមរៀបចំសម្រាប់ពិធី​ឡើង​កាន់​តំណែង​នេះ កំពុងដំណើរការដោយមានមេដឹកនាំពិភពលោកជាច្រើនរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

លោក ដូណាល់ ត្រាំ (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញត្រូវបាន​ធ្វើ​ឡើង​ទៅកាន់មហាអំណាចសកលលោកមួយចំនួន និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក ដែល​មាន​ដូចជា៖

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវ​បានទទួលការអញ្ជើញ​ដោយ​ផ្ទាល់​ពីលោក ត្រាំ ដែលជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើលមួយ ត្បិត​ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ​កំពុងបន្ត​កើត​មាន​រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក៏​ដោយ។

យ៉ាងណា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា លោក ស៊ី អាចនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់​ទៅ​ចូលរួម​ជំនួស។ យោងតាមសារព័ត៌មាន ​​News18 អនុប្រធានាធិបតី​លោក Han Zheng ឬរដ្ឋមន្ត្រីការបរទេស​លោក Wang Yi អាចតំណាង​ឲ្យ​ប្រទេសចិននៅថ្ងៃទី​២០​ខែមករា។

នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni

លោកស្រី Giorgia Meloni ត្រូវបានគេរំពឹងថានឹងចូលរួមពិធី​របស់លោក ត្រាំ។ CNN បានរាយការណ៍ថា លោកស្រី​ Meloni បានទទួលការអញ្ជើញជាផ្លូវការ ហើយ​លោក​ស្រី​បាននិយាយថា៖ «ប្រសិនបើខ្ញុំអាចធ្វើបាន ខ្ញុំនឹងចូលរួមដោយរីករាយ»។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban

ប្រភព​របស់​ CBS News បាន​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ត្រូវបានគេរាយការណ៍ថាបានទទួលការអញ្ជើញឲ្យ​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក Orban ដែលជាសម្ព័ន្ធមិត្តបរទេសជិតស្និទ្ធបំផុតមួយរបស់លោក ត្រាំ នៅតែកំពុងពិចារណាថាតើគាត់នឹងចូលរួមដែរឬទេ។ ពីមុនគាត់បានទៅជួបលោក ត្រាំ នៅ​រមណីយដ្ឋាន Mar-a-Lago បន្ទាប់ពីជ័យជម្នះ​ក្រោយ​ការបោះឆ្នោតថ្ងៃ​ទី​៥​វិច្ឆិកា។

អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro

អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រកាសថា លោកបានទទួលការអញ្ជើញឲ្យចូល​រួម​នៅ​​ក្នុង​ថ្ងៃ​កាន់តំណែងរបស់លោក ត្រាំ។ លោក Bolsonaro បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X ថា ជា​កិត្តិយស​ណាស់​ដែល​គាត់ទទួល​បាន​ការអញ្ជើញ។

ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele

លោក Nayib Bukele គឺជាមេដឹកនាំពិភពលោកដំបូងគេដែលអបអរសាទរលោក ត្រាំ ចំពោះជ័យជម្នះក្នុងខែវិច្ឆិកា។

CNN ក៏​បាន​បញ្ជាក់​ដែរ​ថា ​គាត់​ត្រូវ​បាន​អញ្ជើញ។ គួរកត់សម្គាល់ថា កូនប្រុសរបស់លោក ត្រាំ គឺ Donald Trump Jr. បានចូលរួមពិធី​ឡើង​កាន់​តំណែង​របស់​លោក Bukele កាលពីឆ្នាំមុន។

ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei

ជាប់ឆ្នោតនៅឆ្នាំ២០២៣ លោក Javier Milei ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក ត្រាំ ក៏​ទំនងជានឹងចូលរួមផងដែរ។ នេះបើយោងតាម ​​CBS News។

អ្នក​នាំពាក្យ​ប្រធានាធិបតី​បាន​បញ្ជាក់​អំពី​ការ​លើក​ឡើង​នេះ​កាល​ពី​ខែ​ធ្នូ ដោយ​គូស​បញ្ជាក់​ពី​ទំនាក់​ទំនង​ល្អ​របស់​លោក Milei ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya

លោក Takeshi Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ពីការចូលរួមរបស់គាត់នៅក្នុងពិធីរបស់លោក ត្រាំ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការពង្រឹងទំនាក់ទំនងជាមួយរដ្ឋបាលថ្មី។

លោក Iwaya បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍ NHK ថា៖ «យើងមានបំណងបង្កើតទំនាក់ទំនងនៃការជឿទុកចិត្តជាមួយរដ្ឋបាល​លោក ត្រាំ»។

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក S. Jaishankar

លោក S. Jaishankar រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា គ្រោងធ្វើជាតំណាងប្រទេសឥណ្ឌាក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ធ្វើ​ជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។ លោក Jaishankar ក៏នឹងជួបប្រជុំជាមួយសមាជិកនៃរដ្ឋបាល​ថ្មី និងឥស្សរជនផ្សេងទៀតដែលចូលរួមក្នុងព្រឹត្តិការណ៍នេះផង​ដែរ។

អ្នកដឹកនាំផ្សេងទៀត និង​បុគ្គល​ល្បីៗ

ក្រៅពីមេដឹកនាំពិភពលោកដ៏លេចធ្លោ ឥស្សរជនដ៏មានឥទ្ធិពលជាច្រើនត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីរបស់លោក ត្រាំ ដូចជា លោក Eric Zemmour អ្នកនយោបាយស្តាំនិយមមកពីប្រទេសបារាំង, លោក Nigel Farage អ្នកនយោបាយចក្រភពអង់គ្លេស និងជាសម្ព័ន្ធមិត្ត​ដ៏​យូរ​របស់​លោក ត្រាំ, លោក Elon Musk នាយក​ប្រតិបត្តិ Tesla Motors, លោក Jeff Bezos នាយក​ប្រតិបត្តិ Amazon,លោក Mark Zuckerberg នាយកប្រតិបត្តិ Meta, លោក Sam Altman នាយកប្រតិបត្តិ OpenAI និង​លោក Dara Khosrowshahi នាយកប្រតិបត្តិ Uber៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម