Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋបាលលោក ត្រាំ មិនដឹងអាស៊ានមានប៉ុន្មានប្រទេស ត្រូវគេរិះគន់យ៉ាងចាស់ដៃ

បានផុស

នៅ

លោក Pete Hegseth ដែលជាបុគ្គលត្រូវបានប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ តែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋបាលថ្មី ត្រូវគេរិះគន់យ៉ាងចាស់ដៃ ព្រោះតែលោកមិនដឹងថា តើអាស៊ានមានប៉ុន្មានប្រទេស ទាំងដែលប្លុកនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ គឺជាដៃគូយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Pete Hegseth (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pete Hegseth ជា​ជើង​ចាស់​នៅ​ក្នុង​​​វិស័យ​យោធា​អាមេរិក​ជា​​​​យូរ​​ណាស់​មកហើយ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​រហូត​ដល់​​ឆ្នាំ​២០២១ ដោយ​ធ្លាប់​​​​បម្រើ​ការ​​នៅ​​ប្រទេស​អាហ្វហ្គានីស្ថាន គុយបា និង​​អ៊ីរ៉ាក់។ ពិធីករទូរទស្សន៍ Fox News រូបនេះ ក៏​មាន​តួនាទី​​ជាអ្នកប្រឹក្សាក្រៅផ្លូវការរបស់លោក ត្រាំ អស់រយៈពេលជាច្រើនឆ្នាំ​ផង​ដែរ​ ចាប់តាំង​ពី​អាណត្តិ​ជាប់​ឆ្នោត​លើក​ដំបូង និង​ក្រោយ​​ពេល​ផុត​អាណត្តិ។

នៅក្នុងសវនាការរដ្ឋសភាកាលពីថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ លោកធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង នៅពេលឆ្លើយតបទៅសំណួររបស់តំណាងរាស្រ្តអ្នកស្រី Tammy Duckworth ដែលសួរថា​ «តើអ្នកអាចចង្អុលបង្ហាញពីសារៈសំខាន់នៃរដ្ឋសមាជិកអាស៊ានយ៉ាងតិចមួយបានទេ? សូមប្រាប់ពីកិច្ចព្រមព្រៀងដែលអាមេរិក មានជាមួយប្រទេសអាស៊ានឲ្យបានយ៉ាងតិចមួយ ហើយតើអាស៊ានមានសមាជិកប៉ុន្មានប្រទេសដែរ?»។

សម្រាប់ចម្លើយរបស់លោក Hegseth គឺថា «ខ្ញុំមិនដឹងច្បាស់ទេថាអាស៊ានមានប៉ុន្មានប្រទេស ប៉ុន្តែខ្ញុំដឹងថា អាមេរិក ជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ជប៉ុន និងមានកិច្ចព្រមព្រៀង AUKUS ជាមួយអូស្រ្តាលី ដែលយើងត្រូវសហការគ្នាពាក់ព័ន្ធនឹងនាវាមុជទឹក»។

លោក Pete Hegseth (ឆ្វេង) និងអ្នកស្រី Tammy Duckworth (រូបថត៖ Mustshare News)

ភ្លាមៗនោះ អ្នកស្រី Duckworth ដែលមានដើមកំណើតនៅប្រទេសថៃ បាននិយាយកាត់ថា «ប្រទេសទាំង៣ដែលអ្នកលើកឡើងនោះ គឺមិនមែនជាសមាជិកអាស៊ានទេ។ សូមអ្នកមើលកិច្ចការបន្តិចទៅមុនពេលត្រៀមខ្លួនចូលរួមក្នុងជំនួបបែបនេះនៅថ្ងៃមុខ»។

ក្រោយការលើកឡើងបែបនេះហើយនោះ ស្រាប់តែលោក Hegseth ត្រូវគេរិះគន់យ៉ាងចាស់ដៃ ដោយក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងគណៈកម្មការកិច្ចការបរទេសសភាអាមេរិក បានបង្ហោះលើបណ្តាញសង្គម X ថា «អាស៊ាន មកពីពាក្យពេញ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ មានសមាជិក១០ប្រទេស តែគ្មានជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលីទេ។ ថៃនិងហ្វីលីពីនស្ថិតនៅក្នុងតំបន់អាស៊ាន ហើយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការពារជាតិថ្មី គួរតែស្គាល់ដៃគូឥណ្ឌូប៉ាស៊ីហ្វិករបស់យើង»។

ទន្ទឹមនោះ អតីតតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ Debbie Mucarsel-Powell ក៏រិះគន់ដែរថា «លោក Hegseth មិនស្គាល់សមាជិកអាស៊ាន និងមិនដឹងពីកិច្ចព្រមព្រៀងសន្តិសុខអន្តរជាតិរបស់អាមេរិកផង តើអ្នកចង់បានសន្តិភាពនិងសន្តិសុខ តាមរបៀបណាទៅ?»។

សូមបញ្ជាក់ថា ​​សមាជិកអាស៊ានទាំង១០គឺមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។ តំបន់នេះមានប្រជាជនជាង ៧០០លាននាក់ និងគ្របដណ្តប់លើផ្ទៃដី ៤.៥លានគីឡូម៉ែត្រការ៉េ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម