Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ាផ្តល់​អំណោយ​ដំរី​៦​ក្បាល​​​ដល់​រុស្ស៊ីរឹត​ចំណង​មិត្តភាព​​ក្នុងទំនាក់ទំនងការទូត៧៥ឆ្នាំ​

បានផុស

នៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​ដែលរក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​​មហាអំណាច​​រុស្ស៊ី​​យ៉ាងល្អូកល្អើន​​ចាប់​តាំងពីខ្លួន​ធ្វើរដ្ឋ​ប្រហារ​ឡើង​កាន់​អំណាច​​ជិត​៤ឆ្នាំ​នេះ បានប្រើប្រាស់សត្វ​ដំរី​​​ជាទូត​សុឆន្ទៈ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​​ប្រទេសទាំងពីរ​ ដោយបានប្រគល់​ដំរី​ញីចំនួន៥​ក្បាលនិង​ដំរី​ឈ្មោលចំនួន១ក្បាលទៅឱ្យប្រទេសរុស្ស៊ី។

មន្ត្រី​រុស្ស៊ី​ស្ទាប​អង្អែល​​សត្វ​ដំរី​ដែលកំពុង​ស៊ីចំណី​ ពេល​ត្រូ​វ​បាន​បញ្ជូន​ទៅដល់រុស្ស៊ី​។ kaluga news
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍​ក្នុង​ពេលថ្មីៗ​នេះ​ ឲ្យ​ដឹង​ថា អំណោយសត្វដំរីទាំងនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងប្រទេសរុស្ស៊ី​និង​មីយ៉ាន់ម៉ា ដែល​រុស្ស៊ី​​ពណ៌នាថា មីយ៉ាន់​ម៉ា​ជា​ដៃគូ​រឹងមាំ​​និង​គួរទុក​ចិត្ត​នៅអាស៊ីអាគ្នេយ៍​​។

ប្រទេសមីយ៉ាន់​ម៉ា​​ជា​​​ដៃគូ​​​យូរ​អង្វែង​និង​គួរ​ជាទីទុកចិត្តបានរបស់​រុស្ស៊ី​នៅ​អាស៊ីអាគ្នេយ៍។ ​កិច្ច​ប្រជុំ​​រវាង​​​មេដឹកនាំ​​ប្រទេសទាំងពីរ​​នៅ​វេទិកាសេដ្ឋកិច្ចចុង​បូព៌ា (Eastern Economic Forum) ​​ក្នុងឆ្នាំ​២០២២ ​បាន​​ផ្តល់​​នូវ​ថាមពល​ដ៏ខ្លាំង​​​​​ចំពោះ​​​ការ​អភិវឌ្ឍ​​​ទំនាក់​ទំនង​​​ទ្វេភាគី​​។​​

នាយកក្រុមបង្វឹក​សត្វបាននិយាយថា ដំរីចំនួន៦ក្បាលជាមួយនឹងគ្រូបង្វឹក៣នាក់និងពេទ្យសត្វម្នាក់បានធ្វើដំណើរ​តាមយន្តហោះចំណាយពេលជាងមួយថ្ងៃ និងបានឈប់ចាក់សាំងចំនួន២ដងមុននឹងមកដល់គោលដៅ (រុស្ស៊ី)។

ប្រភពបន្តថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅរុស្ស៊ីបាន​និយាយ​ថា ការ​ជ្រើសរើស​សត្វដំរីទាំងនេះត្រូវ​បាន​អនុវត្តន៍​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​របស់​​​ប្រមុខដឹកនាំ​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេសមីយ៉ាន់ម៉ានិង​បាន​ថត​រូប ខណៈពេល​កំពុងឱ្យ​ចំណី​ដល់សត្វ​ដំរីទាំងនោះ។

សត្វដំរី​ត្រូវ​បាន​គេលើកតម្កើង​ក្នុង​ប្រទេសមីយ៉ាន់ម៉ាថា ​ជា​និមិត្តរូប​នៃ​អំណាចនិង​សំណាងល្អ។ ដោយជំហរការទូតរបស់មីយ៉ាន់ម៉ានេះ គឺជាការលើកតម្កើងពី​តួនាទី​របស់​សត្វ​ដំរី​ក្នុងកិច្ចខិត​ខំប្រឹងប្រែង​លើក​កម្ពស់ទូត​​សុច្ឆន្ទៈ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែលបន្តពីការផ្តួច​ផ្តើមឡើងស្រដៀង​គ្នាក្នុង​ការ​បញ្ជូនសត្វដំរីទៅ​ប្រទេស​ជប៉ុននៅ​ឆ្នាំ២០២៤៕

ដោយ រ៉ាន់ រើយ​

អ្នក​ការទូ​ត​​រុស្ស៊ី​និង​ហ្មដំរី​ថត​រូប​​នៅ​មុខ​សត្វដំរី​ដែល​បាន​បញ្ជូន​ទៅ​ឲ្យរុស្ស៊ី។ Kaluga news
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម