Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ារ៉ុក គ្រោង​​សម្លាប់​ឆ្កែ ៣​លាន​ក្បាល មុន​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup

បានផុស

នៅ

ប្រទេសម៉ារ៉ុក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងសម្លាប់សត្វឆ្កែចំនួន​៣​​លានក្បាល ក្នុងគោលបំណង​សម្អាត​ទីក្រុងរបស់ខ្លួន មុនពេល​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការប្រកួត FIFA World Cup ឆ្នាំ​២០៣០។

(រូបភាព៖ Network for Animals)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការ​នេះ បានរង​ការរិះគន់យ៉ាង​ខ្លាំង​ពី​សកម្មជនសិទ្ធិសត្វពាសពេញពិភពលោក ដែលចោទប្រកាន់ថា សត្វអនាថា​រាប់​ពាន់​ក្បាល​ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះ​រួច​មក​ហើយ​នាពេល​កន្លង​ទៅ។

លោកស្រី Jane Goodall អ្នកអភិរក្ស និងជាអ្នកតស៊ូមតិសិទ្ធិសត្វដ៏ល្បីល្បាញ បានសរសេរ​​លិខិត​ទៅកាន់អគ្គលេខាធិការរបស់ FIFA លោក Mattias Grafstrom ជុំវិញបញ្ហានេះ ដោយចោទប្រកាន់ FIFA ថាមិនអើពើនឹងអ្វីដែល​លោកស្រី​ចាត់​ទុក​​ថា​ជា «អំពើដ៏ព្រៃផ្សៃជា​ទី​បំផុត»។

លោកស្រី Goodall ​បាន​ព្រមាន FIFA ថា​អាច​ប្រឈម​នឹង​ការ​ធ្វើ​ឲ្យ​​ខូច​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ប្រសិន​បើ​​បរាជ័យ​ក្នុង​ការ​ធ្វើ​សកម្មភាព​លើ​បញ្ហា​នេះ។

លោកស្រី បាន​បន្ថែម​ថា៖ «មានជម្រើសមនុស្សធម៌ជាច្រើនក្នុងការគ្រប់គ្រងចំនួនឆ្កែតាមចិញ្ចើមផ្លូវ និងអង្គការអន្តរជាតិល្បីឈ្មោះមួយចំនួនដែលរីករាយក្នុងការជួយអាជ្ញាធរម៉ារ៉ុកក្នុងការអនុវត្តកម្មវិធីបែបនេះ»។

សូម​បញ្ជាក់​ថា យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail កន្លង​មក​ក្រុម​​​សិទ្ធិ​សត្វ​អន្តជាតិ ធ្លាប់​បាន​លើក​ឡើង​ថា សត្វឆ្កែត្រូវបានបំពុលដោយសារធាតុ​គីមី​ម្យ៉ាង​ហៅ​ថា strychnine និង​ត្រូវ​បាន​បាញ់​សម្លាប់​ដោយខ្មាន់កាំភ្លើងដែល​ដើរល្បាតតាមដងផ្លូវ​ក្នុង​ប្រទេស​ម៉ារ៉ុក។

យ៉ាង​ណា​ នៅខែសីហា​ឆ្នាំ​២០២៤ អាជ្ញាធរម៉ារ៉ុក បានអះអាងថា គំនិត​នៃ​ការ​សម្លាប់​សត្វ​ឆ្កែ​នេះត្រូវបានបញ្ឈប់​ហើយ។ ប៉ុន្តែក្រុម​ការពារ​​សិទ្ធិ​សត្វ បានចោទប្រកាន់ថា ការសម្លាប់​មិន​បាន​បញ្ឈប់​នោះ​ទេ តែ​បែរ​ជា​​កើនឡើង​វិញ ចាប់តាំងពីការប្រកាសរបស់ FIFA ក្នុងឆ្នាំ​២០២៣ ដែល​ថា​ម៉ារ៉ុក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup ឆ្នាំ​២០៣០៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម១២ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច១៣ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ២០ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម