ព័ត៌មានអន្ដរជាតិ
ចិនប្រាប់ឲ្យក្រុមហ៊ុនរដ្ឋរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជម្លៀសបុគ្គលិកចេញ
ប្រទេសចិនបានប្រាប់ក្រុមហ៊ុនរដ្ឋរបស់ខ្លួនឲ្យជម្លៀសបុគ្គលិកដែលមិនចាំបាច់ចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រដែលគ្រប់គ្រងដោយជនជាតិចិនរាប់សិបរោងចក្រ ត្រូវបានវាយប្រហារកាលពីចុងសប្តាហ៍ខណៈអារម្មណ៍ប្រឆាំងចិនកំពុងពុះកញ្ជ្រោលឡើង។

នៅក្នុងសេចក្តីជូនដំណឹងមួយដែលមើលឃើញដោយកាសែត South China Morning Post បានបង្ហាញថា គណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រុមប្រឹក្សារដ្ឋ (Sasac) បានបញ្ជាឲ្យសហគ្រាសរដ្ឋនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជម្លៀសនូវបុគ្គលិកណាដែលពាក់ព័ន្ធនឹងគម្រោងដែលបានបញ្ឈប់រួចទៅហើយ។
យោងតាមសេចក្តីជូនដំណឹងនេះបានឲ្យដឹងថា បុគ្គលិកផ្សេងទៀតដែលនឹងត្រូវជម្លៀសចេញពីប្រទេសនេះរួមមានអ្នកដែលបានបញ្ចប់វេនធ្វើការ, កម្មករដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩, និយោជិកដែលរស់នៅកន្លែងដាច់ស្រយាលនិងអ្នកដែលប្រឈមមុខនឹងស្ថានភាពក្នុងតំបន់ធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីជូនដំណឹង Sasac ក៏បានបញ្ជាឲ្យសហគ្រាសរបស់រដ្ឋទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវធ្វើសមយុទ្ធគ្រាអាសន្នផងដែរដើម្បីធ្វើឲ្យប្រាកដថា ពួកគេមានយានយន្ត ប្រេងឥន្ធនៈ ស្បៀងអាហារនិងរបស់ចាំបាច់ផ្សេងៗសម្រាប់ការជម្លៀសចេញ។
យ៉ាងណាក្តី អ្នកនាំពាក្យ Sasac បានបដិសេធធ្វើអត្ថាធិប្បាយអំពីផែនការជម្លៀសនេះ ហើយការហៅទូរស័ព្ទជាច្រើនលើកទៅកាន់ស្ថានទូតចិនក្នុងទីក្រុងយ៉ាំងហ្គោន មិនមានការឆ្លើយតបទេ។

បញ្ជាជម្លៀសរបស់ទីក្រុងប៉េកាំងទៅកាន់សហគ្រាសរដ្ឋរបស់ខ្លួន បានកើតឡើងភ្លាមៗបន្ទាប់ពីរោងចក្រដែលវិនិយោគដោយជនជាតិចិនចំនួន៣២រោងចក្រ នៅក្នុងតំបន់ឧស្សាហកម្មមួយនៃទីក្រុងយ៉ាំងហ្គោន ត្រូវបានគេរាយការណ៍ថា រងការវាយប្រហារនិងដុតបំផ្លាញដោយក្រុមប្រដាប់អាវុធ ដែលបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិចំនួន២៤០លានយ័ន (៣៦.៩៦៥.១៦០ ដុល្លារអាមេរិក)។ កម្មករចិនពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian មិនបានធ្វើអត្ថាធិប្បាយទេថាតើទីក្រុងប៉េកាំងមានផែនការជម្លៀសពលរដ្ឋរបស់ខ្លួនដែរឬក៏យ៉ាងណា។
ប៉ុន្តែលោក Zhao បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគួរតែចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបញ្ឈប់រាល់អំពើហិង្សា, ដាក់ទណ្ឌកម្មចំពោះជនល្មើសដោយអនុលោមទៅតាមច្បាប់និងធានាឲ្យបាននូវសុវត្ថិភាពរបស់ក្រុមហ៊ុននិងបុគ្គលិកចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ខណៈប្រទេសកំពុងបាតុកម្ម មីយ៉ាន់ម៉ា មានករណីឆ្លង និងស្លាប់ដោយកូវីដប៉ុន្មានហើយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ