ព័ត៌មានអន្ដរជាតិ
អង់គ្លេស សន្យាជួយអ៊ុយក្រែន ១០០ឆ្នាំ
ក្នុងដំណើរទស្សនកិច្ចតាមរថភ្លើងទៅកាន់ប្រទេសអ៊ុយក្រែនជាលើកដំបូងចាប់តាំងពីចូលកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងខែកក្កដា លោក Keir Starmer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយ ជាមួយប្រមុខដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដោយក្នុងនោះ ទីក្រុងឡុងដ៍ សន្យាជួយនិងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអ៊ុយក្រែន ក្នុងរយៈពេល១០០ឆ្នាំ។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមករាឆ្នាំ២០២៥ កិច្ចព្រមព្រៀងនោះ ត្រូវបានគេដឹងថា គឺជាកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមានយោធា ថាមពល វិទ្យាសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចជាដើម ហើយវាគឺជាការបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងភាពជាដៃគូចាស់ឆ្នាំ២០២០ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីខែមករាឆ្នាំ២០២៤ផងដែរ។
ភ្លាមៗក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ លោក Starmer ប្រាប់សន្និសីទកាសែតថា «យើងបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត។ វាគឺជាទំនាក់ទំនងថ្មីរវាងអង់គ្លេសនិងអ៊ុយក្រែន ដែលឆ្លុះបញ្ចាំងពីសុច្ឆន្ទៈរវាងគ្នានិងគ្នា»។
លោកបន្តថា «ការប្តេជ្ញាចិត្តជួយ១០០ឆ្នាំនេះ គឺដើម្បីធានាថា អ៊ុយក្រែន មិនអាចត្រូវរងគ្រោះដោយការវាយលុកយ៉ាងព្រៃផ្សៃរបស់រុស្ស៊ីទៀតទេ។ ឆ្នាំនេះ យើងនឹងជួយទីក្រុងកៀវឲ្យបានខ្លាំងបំផុត ហើយទីក្រុងឡុងដ៍ ក៏មានគម្រោងផ្តល់ខែលការពារមីស៊ីលដល់អ៊ុយក្រែន និងបង្វឹកទាហានអ៊ុយក្រែន ជាបន្តផងដែរ»។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ដំណាក់កាលសំខាន់ ខណៈទីក្រុងមូស្គូ គំរាមសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនរឹតតែខ្លាំង មុនការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧របស់លោក ដូណាល់ ត្រាំ។
ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ពោលគឺផ្ទុយពីការធានាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលអួងអាងថា នឹងបញ្ចប់ជម្លោះនេះបានត្រឹមរយៈពេល២៤ម៉ោង។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏មានសុទិដ្ឋិនិយមដែរថា លោកនឹងអាចដោះស្រាយបញ្ហាជម្លោះរុស្ស៊ី-អ៊ុយក្រែនបាន លឿនជាងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី-អ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នាលើកដំបូង ក្នុងឆ្នាំ២០២៥

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ