Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បើកទីក្រុងព្រំដែន ទទួលទេសចរ ចូលលេងកម្សាន្ត

បានផុស

នៅ

ក្រោយបិទអស់រយៈពេល៥ឆ្នាំដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩ ពេលនេះ ប្រទេសកូរ៉េខាងជើង បានប្រកាសបើកឡើងវិញនូវទីក្រុងព្រំដែន Rason ដើម្បីទទួលអ្នកទេសចរមកលេងកម្សាន្ត។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ NK News កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមករាឆ្នាំ២០២៥ ការពិត កូរ៉េខាងជើង បានបើកទីក្រុង Rason ជាបណ្តើរៗតាំងតែពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែកាលនោះអនុញ្ញាតឲ្យតែទេសចរបរទេសមកពីប្រទេសរុស្ស៊ីប៉ុណ្ណោះទើបអាចចូលលេងកម្សាន្តបាន។ 

យ៉ាងណា ក្នុងសេចក្តីប្រកាសថ្មីនេះ រដ្ឋាភិបាលលោក គីម ជុងអ៊ុន បានបើកទទួលទេសចរសឹងតែទាំងអស់ លើកលែងតែអាមេរិកនិងកូរ៉េខាងត្បូងប៉ុណ្ណោះ។

ទីក្រុង Rason គឺជាតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់កូរ៉េខាងជើង ហើយមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ មានទេសចរបរទេសជាច្រើនបានទៅលេង ជាពិសេសមួយភាគធំគឺជាជនជាតិចិន ប៉ុន្តែក៏មានអ្នកមកពីអឺរ៉ុប និងអាមេរិកខ្លះដែរ។

(រូបថត៖ KCNA)

គ្រាន់តែកូរ៉េខាងជើងប្រកាសបើកទីក្រុងភាគខាងជើងមានព្រំប្រទល់ជាប់ប្រទេសចិននិងរុស្ស៊ីនេះភ្លាម ស្រាប់តែមានភ្នាក់ងារទេសចរណ៍របស់ចិនចំនួន២គឺ Koryo Tours និង Young Pioneer Tours បានបង្ហោះលើគេហទំព័ររបស់ខ្លួន ផ្តល់ជូនកញ្ចប់សេវាកម្មទៅលេងទីនោះភ្លែត។

Rason គឺជាទីក្រុងមានផ្ទៃដីត្រឹម៧៤៦គីឡូម៉ែត្រការ៉េ និងប្រជាជន ២០៥ ០០០នាក់ ហើយវាល្បីល្បាញដោយសារអាហារឆ្ងាញ់ៗ ប្រពៃណី និងទីផ្សារដែលមានលក់ទំនិញកម្រៗជាពិសេសផលិតផលរបស់កូរ៉េខាងជើងផ្ទាល់ដែលមិនអាចរកទិញនៅពិភពខាងក្រៅបាន។ ម្យ៉ាងវិញទៀត អ្នកទេសចរក៏អាចទៅមើលចំណុចប្រសព្វនៃព្រំដែន កូរ៉េខាងជើង-ចិន-រុស្សីផងដែរ។

យ៉ាងណា មនុស្សមួយចំនួនប្រហែលជាខ្លាចរអាក្នុងការទៅកម្សាន្តនៅកូរ៉េខាងជើង ព្រោះថាទីនោះមិនសូវមានសិទ្ធសេរីភាពនិងមានច្បាប់តឹងតែង ប្រសិនបើធ្វើខុសច្បាស់ជាមានទោសធ្ងន់។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ និស្សិតអាមេរិកឈ្មោះ Otto Warmbier ត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចាប់ដាក់គុកនិងឲ្យធ្វើពលកម្មធ្ងន់ធ្ងររយៈពេល១៥ឆ្នាំ ពីបទ​លួច​ក្រដាស​ឃោសនា​បិទ​នៅ​ជញ្ជាំង​សណ្ឋាគារ។

ដូច្នេះ តើអ្នកចង់ទៅលេងនៅទីនោះទេ?

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក គីម ជុងអ៊ុន៖ ការ​ទទួលទាន «ហតដក» គឺ​ជា​ទង្វើ​ក្បត់ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម