ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសត្រៀមខ្លួន ធ្វើសង្គ្រាមលោកលើកទី៣ នៅ៣ឆ្នាំខាងមុខ
ក្នុងការគំរាមកំហែងថ្មីអំពីជម្លោះជាសកល អនុប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ីលោក Aleksey Zhuravlyov បានប្រកាសថា រុស្ស៊ីរឹងដៃរឹងជើងហើយសម្រាប់ការប្រយុទ្ធក្នុងជម្លោះទាំងអស់ ដូច្នេះប្រុសៗត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោកលើកទី៣ ជាមួយបស្ចិមប្រទេសនៅ៣ឆ្នាំខាងមុខ។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមករា, លោក Zhuravlyov បានគូសបញ្ជាក់ថា «អឺរ៉ុបប្រាប់យើងរួចហើយថាឆ្នាំ២០២៨ឬ២០២៩ ពួកគេនិងសម្ព័ន្ធមិត្ត ត្រៀមប្រយុទ្ធជាមួយរុស្ស៊ី ដូច្នេះវាចាំបាច់សម្រាប់យើងដើម្បីការពារមាតុភូមិ នេះមិនមែនជារឿងលេងសើចទេ»។
មតិនេះក៏មានការគាំទ្រពីសំណាក់អនុប្រធានមួយរូបទៀតដែរ គឺលោក Yuri Shvytkin ដែលលើកឡើងថា «ប្រជាជនរុស្ស៊ីគ្រប់រូបត្រូវយល់ថា ពេលមានការគំរាមពីខាងក្រៅ យើងត្រូវតែចាប់កាន់អាវុធនិងការពារមាតុភូមិរបស់យើងឲ្យខាងតែបាន»។
កាលពីឆ្នាំមុន បណ្តាប្រទេសលោកខាងលិចនិងអ៊ុយក្រែន បានតាមដានមើលរុស្ស៊ីមិនឲ្យដាច់ បន្ទាប់ពីលោកវ្ល៉ាឌីមៀរ ពូទីន ពង្រីកសមត្ថភាពយោធាពង្រឹងទ័ពសកម្មឡើងដល់ ១.៥លាននាក់ ក្លាយជាកងកម្លាំងសកម្មធំលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។

ពាក់ព័ន្ធរឿងសង្គ្រាមលោកនេះដែរ កាលពីខែវិច្ឆិកាឆ្នាំមុន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសលោក Andrey Kelin ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ហើយ។
ការព្រមាននោះធ្វើឡើងបន្ទាប់ពី លោកពូទីន បញ្ជាឲ្យបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងវាយប្រហារប្រទេសអ៊ុយក្រែន ឆ្លើយតបទៅប្រធានាធិបតីផុតអាណត្តិអាមេរិកលោក ចូ បៃដិន ដែលបើកដៃឲ្យរដ្ឋាភិបាលទីក្រុងកៀវ ប្រើមីស៊ីលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន បាញ់ចូលដីរុស្ស៊ី បញ្ឆេះស្ថានការណ៍បង្កភាពតានតឹង។
មិនត្រឹមប៉ុណ្ណឹង សូម្បីប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ក៏ព្រមានដែរថា គោលនយោបាយអ៊ុយក្រែនរបស់លោក បៃដិន កំពុងរុញអាមេរិកឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមលោកលើកទី៣ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំណុចខ្លះៗ ដែលគេហ៊ានថា សង្គ្រាមលោកលើកទី៣ បានកើតឡើងហើយ

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច