Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមេទ័ពស៊ូដង់ Burhan ជុំវិញការស្លាប់ជនស៊ីវិលរាប់ម៉ឺននាក់

បានផុស

នៅ

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រមុខកងទ័ពរបស់ប្រទេសស៊ូដង់ និងជាអ្នកគ្រប់គ្រងប្រទេស គឺឧត្តមសេនីយ៍ Abdel Fattah al-Burhan ជុំវិញបញ្ហាសង្គ្រាមដែលសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC​នៅថ្ងៃទី១៧ខែមករានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Burhan បានដឹកនាំភាគីមួយក្នុងចំណោមភាគីទាំងពីរនៅក្នុង​ជម្លោះ​បង្ហូរ​​ឈាម​​ក្នុង​សង្គ្រាមស៊ីវិលរយៈពេល ២១ខែ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ប្រជាជនភៀសខ្លួនចេញពីផ្ទះសម្បែង១២លាននាក់ និងបានរុញច្រានប្រទេសឱ្យធ្លាក់ចូល​​​ភាពទុរ្ភិក្ស។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ សហរដ្ឋអាមេរិកបានចោទប្រកាន់ឧត្តមសេនីយ៍ Burhan ពីបទ «ធ្វើឱ្យប្រទេសស៊ូដង់មានអស្ថិរភាព និងធ្វើឱ្យខូចដល់គោលដៅនៃការផ្លាស់ប្តូរប្រជាធិបតេយ្យ»។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍អំពីការសម្លាប់ជនស៊ីវិលនៅកណ្តាលទីក្រុង Wad Madani ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែនេះមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះទេ។

ក្នុងការប្រកាសពីការដាក់ទណ្ឌកម្មលើលោក Burhan នេះ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កងទ័ពក្រោមការបញ្ជារបស់លោក Burhan បានប្រព្រឹត្តការវាយប្រហារដ៍សាហាវលើជនស៊ីវិល រួមទាំងគោលដៅ​សាលារៀន ទីផ្សារ និងមន្ទីរពេទ្យ។ សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ កងទ័ពចំពោះចេតនាបដិសេធជំនួយមនុស្សធម៌ ដោយប្រើការបង្អត់អាហារជាយុទ្ធសាស្ត្រសង្គ្រាម។

កាលពីសប្តាហ៍មុន លោក Mohamed Hamdan Dagalo ដែលជាប្រធានក្រុមទាហានប៉ារ៉ាប្រយុទ្ធនឹងកងទ័ព ក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មផងដែរ។ សហរដ្ឋអាមេរិកបានចោទប្រកាន់កងកម្លាំងគាំទ្ររហ័សរបស់ Dagalo (RSF) ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងអំឡុងពេលជម្លោះ។

ក្នុងអំឡុងឆ្នាំដំបូងនៃជម្លោះ រដ្ឋមន្ត្រី​ការ​បរទេស​​សហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា កងទ័ពបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។

ថ្មីៗនេះ គេសង្គេតឃើញថា ឧត្តមសេនីយ Burhan បានបញ្ជាឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ដែល​ថា កងទ័ពរបស់លោកបានប្រព្រឹត្តអំពើឃោរឃៅ​​ជាចំហ បន្ទាប់ពីបានដណ្តើមយករដ្ឋធានីនៃរដ្ឋ Gezira មកវិញពីគូ​ប្រជែង​ក្នុងជម្លោះ​។

ការផ្លាស់ប្តូររបស់គាត់នេះបានកើតឡើងបន្ទាប់ពីមានការព្រួយបារម្ភយ៉ាងខ្លាំងដែល​ថា ជនស៊ីវិលរួមទាំងជនបរទេសផង​នោះ​ត្រូវបានសម្លាប់ បន្ទាប់ពីការដណ្ដើមបានទីក្រុង Wad Madani។

ទីក្រុង Wad Madani ដែលមានចម្ងាយ​១៤០​គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Khartoum បានធ្លាក់មក​ក្នុង​កណ្តាប់​ដៃ​របស់​ទាហាន​បារ៉ា RSF ប្រហែលមួយឆ្នាំមុន ប៉ុន្តែក្រុម​យោធា​បាន​គ្រប់គ្រង​​វិញ​នៅ​ថ្ងៃ​សៅរ៍។ ទីក្រុងនេះត្រូវបានប្រើជាផ្លូវបំបែកជាយុទ្ធសាស្ត្រ ដោយភ្ជាប់រដ្ឋជាច្រើនតាមរយៈផ្លូវហាយវេផ្គត់ផ្គង់សំខាន់ៗ។ វា​ក៏​ជា​ទីក្រុង​ដ៏​សំខាន់​ដែល​ជិត​បំផុត​ទៅ​នឹង​ក្រុង Khartoum ដែរ៕

(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៤៩ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម