Connect with us

ព័ត៌មានអន្ដរជាតិ

Influencer ជនជាតិអូស្ត្រាលីរង​បទចោទ​ «បំពុលកូនខ្លួនឯង»​ ​ដើម្បី​រៃ​អង្គាស​ប្រាក់​

បានផុស

នៅ

​អ្នក​មាន​ប្រជាប្រិយភាព​​ក្នុង​បណ្តាញសង្គម ដែល​គេនិយមហៅថា «Influencer» ជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទបំពុលកូនស្រីរបស់​​ខ្លួន​​ ដើម្បី​ទទួល​បានការ​អាណិត​​​​​ផ្តល់​អំណោយ​ និងទាក់ទាញអ្នកតាមដានលើបណ្តាញ​អ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC នៅថ្ងៃទី១៧ខែមករានេះ។

(រូបភាព៖ Queensland Police)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​​អូស្រ្តាលី​នេះ​រស់​នៅ​ក្នុង​រដ្ឋ Queensland បាន​អះអាងនៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ​កូន​របស់​នាងកំពុងមានជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ប៉ុន្តែ​អ្នក​ស៊ើបអង្កេត​បាន​ចោទ​ប្រកាន់​ថា នាង​បាន​ដាក់​ថ្នាំ​ដល់​កូនខ្លួនឯងដែលមានអាយុ​១​ឆ្នាំ ហើយ​បន្ទាប់​មក​បាន​ថត​សកម្មភាពខ្លួនឯងមានទុក្ខ​ព្រួយ និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។

នៅចន្លោះខែសីហា និងខែតុលា អ្នកស៊ើបអង្កេតបាននិយាយថា ស្ត្រីនោះមកពីតំបន់ Sunshine Coast បានផ្តល់ឱ្យកុមារនេះនូវថ្នាំជាច្រើន ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ លើសពីនេះនាងថែមទាំងប្រើ​ថ្នាំ​ដែល​នៅ​សេសសល់​សម្រាប់​អ្នក​ផ្សេង​នៅ​ផ្ទះ​របស់នាងថែមទៀត។

ប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃទី១៥ខែតុលា នៅពេលដែលកុមារនេះត្រូវបានគេនាំទៅមន្ទីរពេទ្យដោយសារមានបញ្ហាផ្លួវចិត្ត និងសភាព​រាងកាយធ្ងន់ធ្ងរ និងគ្រោះថ្នាក់។ ពេទ្យបានធ្វើតេស្តរកឃើញថ្នាំដែលគ្មានការអនុញ្ញាតនៅក្នុងខ្លួនកុមារនេះ។ ទោះជាយ៉ាងណាកុមារមកពេលនេះមានសុវត្ថិភាពល្អ។

បន្ទាប់ពីការស៊ើបអង្កេតជាច្រើនខែ ស្ត្រីអាយុ៣៤​ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម គ្រប់គ្រងសារធាតុពុល បង្កើតសម្ភារៈកេងប្រវ័ញ្ចលើកុមារ និងការក្លែងបន្លំ។

ក្រោមហេតុផលនេះស្ត្រីរូបនេះបានរៃអង្គាសប្រាក់បានចំនួន ៦ម៉ឺនដុល្លារអូស្ត្រាលី (៣៧៣០០ដុល្លារ​អាមេរិក) តាមរយៈការបរិច្ចាគរបស់ GoFundMe។ ប៉ូលិសក៏បានស៊ើបអង្កេតមនុស្សផ្សេងទៀតជុំវិញការរំលោភបំពាននេះ ប៉ុន្តែមិនមានភស្តុតាងដើម្បីចោទប្រកាន់នរណាម្នាក់ផ្សេងទៀតនោះទេ។ ស្ត្រីរូបនេះនឹងត្រូវប្រឈមមុខនឹងតុលាការ Brisbane Magistrates នៅថ្ងៃសុក្រនេះ៕

(រូបភាព៖ ABC)
(រូបភាព៖ ABC)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម