ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យសមាជិកអាស៊ាន ជួយបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជំរុញឲ្យសមាជិកទាំងអស់ដែលពាក់ព័ន្ធនៅអាស៊ានប្រកៀកស្មាគ្នា ជួយចាត់វិធានការខ្លាំងក្លា ដើម្បីបង្ក្រាបល្បែងអនឡាញ និងការបោកប្រាស់តាមទូរសព្ទ។

លោក Wang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមករាឆ្នាំ២០២៥ថា ករណីល្បែងស៊ីសងតាមអ៊ីនធឺណិតជាបន្តបន្ទាប់ និងការបោកប្រាស់តាមទូរសព្ទនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ាបានគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋចិន និងប្រទេសដទៃទៀត។
លោកបានបន្ថែមថា ចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តច្បាប់ និងសន្តិសុខ ដើម្បីផ្តល់នូវបរិយាកាសសុវត្ថិភាពដែលប្រជាជនគ្រប់ជាតិសាសន៍អាចធ្វើដំណើរបាន។
សំណើរបស់ចិនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះការគំរាមកំហែងដែលបង្កឡើងដោយការក្លែងបន្លំតាមទូរគមនាគមន៍ និងការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សំណើនេះក៏បង្ហាញផងដែរនូវភាពបន្ទាន់ថ្មីមួយពីទីក្រុងប៉េកាំង ដើម្បីជំរុញការសម្របសម្រួលជាមួយក្រុមប្រទេសអាស៊ានទាំង១០ ដែលរួមមានមីយ៉ាន់ម៉ា និងថៃ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងព្រំដែន។
ភ្ញៀវទេសចរចិន ដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនៅទូទាំងតំបន់មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់អាស៊ីអាគ្នេយ៍។ ទោះបីជាយ៉ាងណាក៏ដោយ ក្តីបារម្ភអំពីការជួញដូរ និងរឿងរ៉ាវដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន នៃអ្នកធ្វើដំណើរដែលត្រូវបានចាប់ខ្លួនដោយក្រុមជនពាល អាចរារាំងពួកគេមិនឲ្យទៅលេងនៅទីនោះ។
ក្នុងករណីដ៏ល្បីមួយថ្មីៗនេះ តារាសម្ដែងចិនម្នាក់ឈ្មោះ Wang Xing ដែលបានបាត់ខ្លួនកាលពីដើមខែមករានៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ត្រូវបានរកឃើញក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ូលិសថៃបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេជឿថា Wang Xing គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី