Connect with us

ព័ត៌មានអន្ដរជាតិ

រន្ធត់​ខ្លាំង! ​ជីវិត​​ក្មេង​​ស្រី​​១៦​​ឆ្នាំ​​ត្រូវ​​បាញ់​ចំ​ក្បាល​​តស៊ូ​​រាប់​​ម៉ោង​​តាម​​ផ្លូវ​​ទៅ​​មន្ទីរ​ពេទ្យនៅ​មីយ៉ាន់ម៉ា​

បានផុស

នៅ

ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​តស៊ូ​នឹង​ជីវិតនៅ​លើ​រថយន្ត​ដឹក​ទៅ​មន្ទីរ​ពេទ្យ​រាប់​ម៉ោង​​​កាល​ពី​ថ្ងៃ​ពុធ ទី​១៧​ ខែ​មីនា បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បាញ់​ចំ​ក្បាល ទាំង​នាង​មិន​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា ហើយ​ឪពុក​ម្តាយ​របស់​នា​ង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្នុង​ការ​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ពេល​យប់​ខុស​បំរាម​គោចរ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ក្នុង​គ្រោះ​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​យោធា​មីយ៉ាន់ម៉ា​បណ្តេញ​មេ​ដឹក​នាំ​ស៊ីវិល​លោក​ស្រី អ៊ុងសាន ស៊ូជី ដោយ​រដ្ឋ​ប្រហារកាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​មនុស្ស​រាប់​ម៉ឺន​នាក់​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទាម​ទារ​ឲ្យ​លទ្ធិប្រជា​ធិបតេយ្យ​វិល​ត្រឡប់​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​នៅ​ពេល​​អាជ្ញាធរ​ប្រើ​មធ្យោបាយ​ដ៏​កាច​សាហាវ​​ដើម្បី​បង្ក្រាប​ការ​វ៉ា មនុស្ស​កាន់​តែ​ច្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​​នៅ​តែ​បន្ត​ចេញ​​តវ៉ា​ដោយ​ប្រឈម​នឹង​ការ​​បាត់​បង់​ជីវិត របួស ជាប់​ឃុំ​ និងបាត់​ខ្លួន។

ចុងក្រោយបំផុតនេះក្មេងស្រីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ Ngwe Oo នៅ Wundwin ជាតំបន់ដាច់ស្រយាល់មួយតំបន់កណ្តាលទីក្រុង Mandalay បានធ្វើឲ្យពិភពលោកតក់ស្លត់នឹងរបបយោធាមីយ៉ាន់ម៉ា នៅពេលនាងកំពុងដើរតាមផ្លូវទៅផ្សារ ក៏ត្រូវបានបាញ់ចំក្បាកកាលពីថ្ងៃអង្គារ។

លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​ប្រាប់ AFP នៅ​​ថ្ងៃ​ពុធ ម្សិល​មិញ​​ថា ៖«នាង​កំពុង​ដើរ​ទៅ​ផ្សារ​ដើម្បី​ទិញ​បន្លែ ប៉ុន្តែ​កម្លាំង​សន្តិសុខ​បាន​បាញ់​នាង​ពី​ចម្ងាយ។ នាង​អត់​បាន​ចូល​ក្នុង​ការ​តវ៉ា​ទេ»។

លោក​វេជ្ជបណ្ឌិត​ប្រាប់​ថា អ្វី​ដែល​វេទនា​គឺ​ការ​ធ្វើ​ដំណើរ​​រាប់​ម៉ោង​ដើម្បី​យក​ Ngwe Oo ទៅ​មន្ទីរ​ពេទ្យ​មួយ នៅ​ពេលប្រព័ន្ធ​សុខាភិបាល​មានការ​បំភិត​បំភ័យ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួប​ការ​លំបាក​ដោយ​កម្លាំងយោធារារាំង និង​ជាប់​បំរាមគោចរ​ពេល​យប់។

ដើមឡើយ ឪពុកម្តាយរបស់នាងយកកូនទៅកាន់គ្លីនិកសប្បុរសធម៌មួយកន្លែងដែលបានរុំរបួសលើក្បាលនាង ប៉ុន្តែគ្រូពេទ្យនៅទីនោះបានប្រាប់ថា របួសនាងធ្ងន់ធ្ងរ។ បន្ទាប់មកពួកគាត់បានយកនាងទៅកាន់មន្ទីរពេទ្យក្នុងទីប្រជុំជនមួយដែលនៅទីនោះគ្មានសមត្ថភាពព្យាបាលយុវតី Ngwe Oo ទេ ហើយ ពួកគាត់បានណែនាំឲ្យយកទៅកាន់មន្ទីរពេទ្យទាហានមួយនៅដែលនៅជិតបំផុតនៅ Pyin Oo Lwin ដែលត្រូវចំណាយពេល៣ម៉ោង។

លោក​វេជ្ជបណ្ឌិត​ La Min ដែល​លាក់​ឈ្មោះ​ពិត​​ដោយ​ភ័យ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន​បាន​ប្រាប់​ឪពុក​ម្តាយ​នាង​ថា គ្មាន​សង្ឃឹម​ទេ។

របប​យោធា​មីយ៉ាន់ម៉ា​បាន​និយាយ​ដដែល​ថា មន្ទីរ​ពេទ្យ​ដែល​គ្រប់​គ្រង​ដោយ​យោធាជា​ជម្រើស​មួយ​សម្រាប់​ជន​ស៊ីវិល ប៉ុន្តែ​ឪពុក​ម្តាយ​របស់ Ngwe Oo បាន​​ភ័យ​ខ្លាច​ចំពោះ​សេវាកម្ម​ដែល​គាំទ្រ​ដោយ​យោធា។ ដូច្នេះ​ពួក​គាត់​​ចង់​ដឹក​ត្រឡប់​ទៅ​ Meiktila វិញ​ដែល​នៅ​ទី​នោះ​មាន​មន្ទីរ​ពេទ្យ​ទូទៅ​មួយ​ដែល​មាន​សម្ភារៈ និង​បុគ្គលិក​ពេទ្យ​​អាច​ព្យាបាល​កូន​ស្រី​របស់​​​ពួក​គាត់។

ពេល​នោះ​វា​​​​ម៉ោង​៨​យប់​​​ទៅ​​ហើយ​​ដែល​ជា​ពេល​ប្រទេស​មីយ៉ាន់ម៉ាស្ថិត​នៅ​ក្នុង​បំរាម​​គោចរ​ពេល​យប់។ បើ​នរណា​ម្នាក់​ត្រូវ​បាន​យោធា​ឃើញ​នៅ​ខាង​ក្រៅ​​ផ្ទះ​នឹង​ត្រូវ​ចាប់​ខ្លួន។

លោក La Min បាន​និយាយ​ថា ៖«គ្រួសារ​មិន​អាច​​ទៅ​បាន។​ ពួក​គេ​ក៏​ត្រឡប់​មក​វិញ​រវាង​ទិស​ដៅ​ពីតំបន់ Pyin Oo Lwin និង​ Meiktila»។

នៅ​ទី​បំផុត ពួក​គាត់​គ្មាន​ជម្រើស​ក៏​សម្រេច​​​ទៅ​មន្ទីរ​ពេទ្យ​ទាហាន។ លោក​វេជ្ជបណ្ឌិត​បាន​បើក​ឡាន​ទៅ​ទី​នោះ​ដោយ​បារម្ភមន្ទីរ​ពេទ្យ​​ដែល​គ្រប់​គ្រង​ដោយស៊ីវិល​បើក​ទៅ​កន្លែង​ផ្សេង។ លោក​បន្ថែម​ថា Ngwe Oo បាន​ដឹង​​ខ្លួន​គ្រប់​ពេលទាំង​អស់​ បើ​ទោះ​ជា​របួស​ក្បាល​ក៏​ដោយ។

លោក​និយាយ​ថា ៖«នាងបាន​សុំ​ម្តាយ​នាង​ផឹក​ទឹក»។

នៅ​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទាហានវេលា​ម៉ោង​១១​យប់ ក្មេង​ស្រី​របួស​អាយុ​១៦​ឆ្នាំ​ត្រូវ​បាន​យក​ទៅ​ស្កេន CT ​ក្បាលដែល​បង្ហាញ​ថា ​ផ្នែក​ខ្លះ​នៃ​លលាដ៏​ក្បាល​របស់​នាង​បាន​បែក​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​របស់​នាង​នៅ​ខាង​ស្តាំ។​

លោ La Min និយាយ​ថា ៖«នាង​នឹង​ស្លាប់ បើ​មិន​មាន​ការ​វះ​កាត់​ទេ ប៉ុន្តែបើ​ទោះ​ជា​វះ​កាត់​ក៏​មាន​សង្ឃឹម​រស់​តែ​៥០%​ប៉ុណ្ណោះ»។​

លោក​បន្ត​ថា ការ​ដឹក​ Ngwe Oo និង​ឪពុក​ម្តាយ​របស់​នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រោយ​បំរាម​ពេល​យប់ មិន​មែន​ជា​ទង្វើ​ក្លា​ហាន​ទេ ប៉ុន្តែ​គ្មាន​ជម្រើស។

លោក​ថា ៖«ខ្ញុំ​បាន​បើក​ឡាន​ទៅទី​នោះ​ ពី​ព្រោះ​ខ្ញុំ​ខ្លាច​មាន​អ្វី​នឹង​កើត​ឡើង​ចំពោះ​នាង​។ រក្សា​ជីវិត​នាង​ពិត​ជា​សំខាន់​បំផុត»។

La Min ថា ៖«ខ្ញុំ​គ្រាន់​តែ​ចង់​ជំរុញ​ពួក​គេ​ សូម​កុំ​បាញ់​ជន​ស៊ីវិល​ទៀត»។

រយៈ​ពេល​២៤​ម៉ោង បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរ​ពេទ្យ វាសនា​ក្មេង​ស្រី Ngwe Oo កាន់​តែ​មិន​ប្រាកដ​ប្រជា ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​គ្រួសារ​នាង​ថា នាង​បាន​បាត់​បង់​ឈាម​ច្រើន​ណាស់ បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់។

ម្តាយ​នាង​បាន​ប្រាប់​ថា AFP ទាំង​សំឡេង​យំ​ថា ៖«ខ្ញុំ​ពិត​ជា​សោក​ស្តាយ និងព្រួយ​បារម្ភ​ចំពោះ​កូន​ស្រី​ណាស់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

កងវិស្វកម្មកម្ពុជា កំពុងដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ការ​វាយប្រហាររបស់​រុស្ស៊ី​​​បង្កឲ្យស្លាប់​និង​របួស​ជាង​៤០នាក់ ខណៈ​អ៊ុយក្រែន​វាយ​បក​​បំផ្លាញ​មូលដ្ឋា​ន​ប្រេង​

ព័ត៌មានជាតិ៣២ នាទីutes មុន

កម្ពុជាកំពុងប្រមូលធាតុចូលដើម្បីរៀបចំគោលនយោបាយហិរញ្ញវត្ថុបៃតង

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អាមេរិក៖ កូរ៉េ​ខាង​ជើង កំពុង​ទាញ​បទ​ពិសោធន៍​សង្គ្រាម​នៅ​អ៊ុយក្រែន ដើម្បី​ប្រឆាំង​ប្រទេស​ជិត​ខាង

ព័ត៌មានជាតិ៤៧ នាទីutes មុន

ស្វែងយល់​ជីវភាព​រស់នៅប្រចាំថ្ងៃពលរដ្ឋ នៅក្នុង​ឃុំកោះជីវាំង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

ព័ត៌មានជាតិ១៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម