Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និង​អ៊ីរ៉ង់ ត្រៀម​ចុះ​ហត្ថលេខា​សន្ធិសញ្ញា «ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»

បានផុស

នៅ

រុស្ស៊ី និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅថ្ងៃសុក្រ​ទី​១៧​ខែ​មករា​ឆ្នាំ​២០២៥​នេះ ដើម្បី​ពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្ត​ទាំងពីរដែលជា​ប្រទេស​រង​ទណ្ឌកម្មខ្លាំងបំផុតរបស់ពិភពលោក។

លោក Masoud Pezeshkian ប្រធានាធិបតី​អ៊ីរ៉ង់ និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី (រូបភាព៖ ការិយាល័យ​រដ្ឋាភិបាល​រុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ធិសញ្ញា​នេះ ធ្វើ​ឡើង​ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹម​តែ​បីថ្ងៃប៉ុណ្ណោះ មុនពេលដែលលោក ដូណាល់ ត្រាំ ចូល​កាន់​តំណែង​ផ្លូវការ​ជា​ប្រធានាធិបតី​អាមេរិក និងខណៈដែលទីក្រុងមូស្គូ និងក្រុងតេហេរ៉ង់ស្វែងរកទំនាក់ទំនងរបស់ពួកគេជាផ្លូវការបន្ទាប់ពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅអស់ជាច្រើនឆ្នាំ។

យោងតាមមន្ត្រីអ៊ុយក្រែន និងលោកខាងលិច ប្រទេសអ៊ីរ៉ង់បានផ្គត់ផ្គង់រុស្ស៊ីនូវដ្រូន​អត្តឃាត «Shahed» ដែលទីក្រុងមូស្គូបាន​ប្រើ​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ បន្ថែម​​ពី​នេះ ប្រទេសទាំងពីរបានបង្កើន​ទំហំ​ពាណិជ្ជកម្មចំពេលមានទណ្ឌកម្មរបស់លោកខាងលិច។

វិមានក្រឹមឡាំង បាន​ប្រកាស​កាលពីថ្ងៃពុធថា សន្ធិសញ្ញាថ្មីនឹងពង្រឹងទំនាក់ទំនង «យោធា-នយោបាយ និងសេដ្ឋកិច្ច» របស់ទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ទីក្រុងតេហេរ៉ង់ បានផ្តល់ព័ត៌មានតិចតួចអំពីសន្ធិសញ្ញានៅ​ថ្ងៃសុក្រនេះ ប៉ុន្តែបានច្រានចោលឃ្លា «ការពារគ្នា​ទៅវិញទៅមក» ដូចអ្វីដែល​បាន​រួមបញ្ចូលនៅក្នុងសន្ធិសញ្ញារបស់រុស្ស៊ីជាមួយកូរ៉េខាងជើងកាលពីឆ្នាំមុន។

ចំណែក​ឯ​រុស្ស៊ីនិយាយថា សន្ធិសញ្ញានាពេលខាងមុខរបស់ខ្លួនជាមួយអ៊ីរ៉ង់ និងសន្ធិសញ្ញាដែលបានចុះហត្ថលេខារួចហើយជាមួយក្រុងព្យុងយ៉ាង គឺ «មិនមានទិសដៅប្រឆាំងនឹងប្រទេសណាមួយឡើយ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម