Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយ​ប្រហារ​ដោយ​កាំបិត​នៅ​ក្នុងសាលា​រៀនបណ្តាល​ឱ្យ​ស្ត្រី​ពីរ​នាក់​ស្លាប់​នៅ​ស្លូវ៉ាគី​

បានផុស

នៅ

ស្ត្រីពីរនាក់ដែលមានអាយុ១៨ និង៥១ឆ្នាំត្រូវបានសម្លាប់ និងស្ត្រីវ័យក្មេងទៀតម្នាក់បានរងរបួស ដោយសារសិស្សប្រុសម្នាក់ធ្វើការវាយប្រហារដោយកាំបិតលើពួកគេក្នុងសាលារៀនមួយនៅភាគខាងកើតប្រទេសស្លូវ៉ាគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែមករានេះ។

(រូបភាព៖​ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​មូលដ្ឋាន​បាន​ជនសង្ស័យ​អាយុ​១៨​ឆ្នាំភេទប្រុស ជា​សិស្ស​សាលាកីឡា។ បន្ទាប់ពីកើតហេតុ ជនសង្ស័យបានកំុឲ្យគេទៅជិតគាត់។ យ៉ាង​ណា​មិញគាត់​ត្រូវ​បាន​ចាប់​ខ្លួន​មួយ​រយៈ​ក្រោយ​មក។ ក្មេង​រង​គ្រោះ​ជា​សិស្ស​២​នាក់ និង​គ្រូ​ម្នាក់។

ការវាយប្រហារនេះបានកើតឡើងនៅ Spisska Stara Ves ដែលជាភូមិមួយដែលមានប្រជាជនចំនួន ២០០នាក់នៅជិតព្រំដែនប្រទេសប៉ូឡូញប្រហែល ៣៨០ គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតនៃរដ្ឋធានី Bratislava នៅម៉ោងប្រហែល ១៣:០០ ម៉ោងក្នុងស្រុក។

រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ហើយលោកនាយករដ្ឋមន្ដ្រី Robert Fico ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិតផងដែរ។

បន្ទាប់ពីហេតុការណ៍នេះក្រុមសិស្សមួយចំនួនបានរិះគន់ថាសាលារៀនជាកន្លែងអបរំ​ តែវាបានក្លាយទៅជាកន្លែងផ្ទុះអមពើហិង្សាបង្កគ្រោះថ្នាក់ទៅវិញ៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម