Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកឧទ្ទាមម៉ៅនិយម ១២នាក់

បានផុស

នៅ

យ៉ាងហោចណាស់ពួកឧទ្ទាមម៉ៅនិយម១២នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខឥណ្ឌា ខណៈដែលទីក្រុងញូវដែលី បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបការបះបោរដ៏យូរអង្វែងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី១៧ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃសុក្រ ប៉ូលិសបានធ្វើប្រតិបត្តិការ​នៅក្នុងតំបន់ព្រៃស្រុក Bijapur ក្នុងរដ្ឋ Chhattisgarh ដែលជាតំបន់បេះដូងនៃការបះបោរ។ មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Sundarraj បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖«យើងបានទទួលព័ត៌មាននៃការសម្លាប់ពួកម៉ៅនិយម​១២នាក់នៅក្នុងការប៉ះទង្គិច​គ្នា​ជាមួយកងកម្លាំងសន្តិសុខ»។

ប៉ុន្តែបើតាមសារព័ត៌មាន Hindustan Times របស់ឥណ្ឌា បានដាក់ចំនួនអ្នកស្លាប់ចំនួន១៧នាក់ ដោយបន្ថែមថាយ៉ាងហោចណាស់មានបុគ្គលិកប៉ូលិសចំនួន ៣០០០ នាក់បានចូលរួមនៅក្នុងប្រតិបត្តិការនេះចាប់តាំងពីយប់ថ្ងៃ​ពុធ​មកម្លេះ។

កាលពីឆ្នាំមុន រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah បាននិយាយថា រដ្ឋាភិបាលរំពឹងថានឹងកំទេចការបះបោរនៅឆ្នាំ ២០២៦។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ការបង្រ្កាបដោយកងកម្លាំងសន្តិសុខបានសម្លាប់ពួកឧទ្ទាមនេះជាង ២០០ នាក់ក្នុងឆ្នាំមុន ដែលភាគច្រើននៅ Chhattisgarh។

សរុបមនុស្សជាង ១ម៉ឺន​នាក់ បានស្លាប់នៅក្នុងការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍ ខណៈដែលក្រុមឧទ្ទាមនិយាយថាពួកគេកំពុងប្រយុទ្ធដើម្បីសិទ្ធិនៃជនជាតិភាគតិចដែលនៅសេសសល់ និងជនជាតិដើមភាគតិច។ ជម្លោះ​នេះ​បណ្ដាលឲ្យមាន​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ជាច្រើន​មក​លើ​កង​កម្លាំង​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

កាល​ពី​ដើម​ខែ​នេះ ការ​បំផ្ទុះ​គ្រាប់​បែក​តាម​ផ្លូវ​ក៏បាន​សម្លាប់​កង​កម្លាំង​សន្តិសុខ​ឥណ្ឌា​យ៉ាង​ហោច​ណាស់ ៩​នាក់។ មួយសប្តាហ៍បន្ទាប់ពីនោះ ទាហានឥណ្ឌាបានសម្លាប់អ្នកប្រយុទ្ធយ៉ាងតិចប្រាំនាក់ ខណៈដែលការបំផ្ទុះគ្រាប់បែកដាច់ដោយឡែកមួយបានធ្វើឱ្យប៉ូលិសពីរនាក់រងរបួស។ កាលពីឆ្នាំ ២០១៩ យ៉ាងហោចណាស់ កងកុម្មង់ដូ ១៦ នាក់ក៏ត្រូវបានសម្លាប់នៅរដ្ឋ Maharashtra ភាគខាងលិចក្នុងការវាយប្រហារដោយគ្រាប់បែកដែលត្រូវបានទម្លាក់កំហុសទៅលើពួកឧទ្ទាមម៉ៅនិយម៕

(រូបភាព៖ X)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម