ព័ត៌មានអន្ដរជាតិ
បទឈប់បាញ់ហ្គាហ្សាស្ថិតនៅក្នុងភាពស្រពេចស្រពិល ខណៈភាគីជម្លោះបន្តចោទគ្នា
កិច្ចព្រមពៀងបទឈប់បាញ់ហ្គាហ្សារវាង អ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលបានចុះហត្ថលេខានៅយប់ថ្ងៃទី១៥ខែមករា២០២៥ ក្រោមសម្ពាធនៃការចរចាដ៏តានតឹងនោះ ស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ខណៈពេលដែលអ៊ីស្រាអែល និងហាម៉ាសបន្តចោទប្រកាន់គ្នាទៅវិញទៅមក។

បទឈប់បាញ់ដែលបង្ហាញឲ្យឃើញពីការសាទរមិនត្រឹមតែប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាដែលរងគ្រោះដោយសារការផ្លោងរបស់យោធាអ៊ីស្រាអែលរាល់ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែមេដឹកនាំសំខាន់ៗជុំវិញពិភពលោកក៏បានចូលរួមសាទរនិងចាត់ទុកថា វាជាដំណើរការចាប់ផ្តើមមួយឆ្ពោះទៅរកការចរចាសន្តិភាពពេញលេញ។
ទោះបីយ៉ាងណា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានហត្ថលេខាកាលល្ងាចថ្ងៃពុធ ត្រឹមតែភាគីចរចាទាំងសងខាងគឺស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ហើយវានឹងក្លាយទៅជាកិច្ចខិតខំដ៏ឥតខ្លឹមសារមួយយ៉ាងងាយបំផុត ដោយសារតែ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលទំនងមិនអនុម័តយល់ព្រមឡើយ ព្រមទាំងចោទប្រកាន់ភាគីក្រុមហាម៉ាស់ថា បានព្យាយាមកែប្រែកិច្ចព្រមព្រៀង។
យោងការផ្សាយរបស់ BBC ក្រុមហាម៉ាសបានព្យាយាមទាមទារការបន្ថែមចំនួនអ្នកទោសរបស់ខ្លួនដែលជាប់គុកក្នុងប្រទេសអ៊ីស្រាអែលទៅក្នុងបញ្ជីដោះលែងក្រោមកិច្ចព្រមព្រៀងនេះ ខណៈអ៊ីស្រាអែលវិញបានព្យាយាមពន្យាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីអនុម័តកិច្ចព្រមព្រៀងដែលកំណត់ចូលជាធរមាននៅថ្ងៃទី១៩ខែមករានេះ។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលគ្រោងប្រជុំអនុម័តនៅថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចុះហត្ថលេខា ប៉ុន្តែត្រូវពន្យាដល់ថ្ងៃសុក្រវិញ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនៅថ្ងៃសុក្រទៀតសោត ភាគីអ៊ីស្រាអែលស្ថិតក្នុងជំហរមិនច្បាស់លាស់ក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះជាផ្លូវការ។
ការិយាយល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងនៅថ្ងៃសុក្រនេះក្រោយប្រជុំគណៈរដ្ឋមន្ត្រីថា ទោះបីជាងគណៈរដ្ឋមន្ត្រីមិនអនុម័តកិច្ចព្រមព្រៀងនោះ ប៉ុន្តែការដោះលែងចំណាប់ខ្មាំងនៅតែធ្វើ។ យោងតាម The Times of Israel។
កិច្ចព្រមព្រៀងបទឈប់បាញ់នោះមានចែងជាសំខាន់ អំពីដំណាកកាលនៃការរៀបចំ ការដកកងទ័ពរបស់អ៊ីស្រាអែល ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងការដោះលែងអ្នកទោសហាម៉ាស ការកំណត់ច្រក ការកំណត់ការវិលត្រឡប់របស់ប្រជាជន និងការផ្តល់ជំនួយមនុស្សធម៌ជាដើម។
នៅចំណុចផ្លាស់ប្តូរអ្នកទោស យោងការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel ចំណាប់ខ្មាំង៩នាក់ដែលមានជំងឺនិងរងរបួសពីបញ្ជីឈ្មោះចំណាប់ខ្មាំងទាំង៣៣នាក់នឹងត្រូវដោះលែងជាថ្នូរសម្រាប់ការដោះលែងអ្នកទោសប៉ាឡេស្ទីន១១០នាក់ដែលត្រូវបានដាក់ទោសអស់មួយជីវិត។
អ៊ីស្រាអែលនឹងត្រូវដោះលែងអ្នកជាប់ឃុំពីតំបន់ហ្គាហ្សា១០០០នាក់ចាប់តាំងពីថ្ងៃទី៨ខែតុលា២០២៣ ដែលពួកគេមិនពាក់ព័ន្ធហេតុការណ៍វាយប្រហារនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
កិច្ចព្រមព្រៀងនោះ ក៏បានអះអាងថា បុរសវ័យចំណាស់ (អាយុលើស៥០ឆ្នាំ) ពីក្នុងបញ្ជីនៃចំណាប់ខ្មាំងទាំង៣៣នាក់នឹងត្រូវបានដោះលែងជាថ្នូរសម្រាប់ការដោះលែងសំខាន់ៗ គឺចំណាប់ខ្មាំង១នាក់ ស្មើការដោះលែងអ្នកជាប់ទោសអស់មួយជីវិត៣នាក់ និងអ្នកទោសធម្មតា២៧នាក់។
ជនជាតិអ៊ីស្រាអែលពីរនាក់ គឺ Avera Mengistu និង Hisham al-Sayed នឹងត្រូវបានដោះលែងជាថ្នូរ១នាក់ ស្មើការដោះលែងអ្នកទោសហាម៉ាស៣០នាក់ ព្រមទាំងអ្នកតោស Shalit ៤៧នាក់។
អ្នកទោសប៉ាឡេស្ទីនជាច្រើនទៀតនឹងត្រូវបានដោះលែងនៅក្រៅប្រទេស ឬនៅក្នុងតំបន់ហ្គាហ្សាផ្អែកតាមបញ្ជីឈ្មោះដែលភាគីទាំងពីរព្រមព្រៀងគ្នា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងនៅក្រោយកិច្ចព្រមព្រៀងនោះបានចុះហត្ថលេខាថា កិច្ចព្រមពៀងនេះបទឈប់បាញ់នេះ ជាកិច្ចការចរចាដ៏តានតឹងបំផុតដែលលោកធ្លាប់ជូប៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង