ព័ត៌មានអន្ដរជាតិ
សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី
ជំទាវទីមួយ Kim Keon Hee ត្រូវគេរាយការណ៍ថា មានសុខភាពមិនល្អ ហើយត្រូវបានទុកចោលតែម្នាក់ឯងក្នុងគេហដ្ឋានប្រធានាធិបតីនៅ Hannam-dong ទីក្រុងសេអ៊ូល។ នេះកើតឡើងបន្ទាប់ពីស្វាមីគឺប្រធានាធិបតី Yoon Suk Yeol ត្រូវឃុំខ្លួនដោយអ្នកស៊ើបអង្កេតកាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ០៣ ខែធ្នូ នេះបើយោងតាមមន្ត្រីគណបក្សកាន់អំណាចកាលពីថ្ងៃសុក្របានបញ្ចាក់។
សមាជិកសភាគណបក្សអំណាចប្រជាជន (PPP) កំពុងកាន់អំណាច Kwon Young-jin ដែលបានទៅលេងគេហដ្ឋានលោក Yoon មុនពេលឃុំខ្លួនបានប្រាប់អ្នកកាសែតថា «ខ្ញុំបានឃើញស្ត្រីទីមួយ មុខរបស់នាងមើលទៅគួរឲ្យភ័យខ្លាច។ ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះនាង» ។
លោក Kwon Young-jin គឺជាសមាជិកសភាម្នាក់ក្នុងចំណោមសមាជិកសភាបក្សកាន់អំណាចប្រហែល៣០នាក់ ដែលបានប្រមូលផ្តុំគ្នានៅមុខគេហដ្ឋានរបស់ប្រធានាធិបតី ដើម្បីរារាំងការអនុវត្តដីកាឃុំខ្លួនគាត់ យកទៅសាកសួរលើការចោទប្រកាន់ពីបទបះបោរ។ គាត់បានជួបជាមួយលោក Yoon មុនពេលត្រូវចាប់ខ្លួនក្នុងមន្ទីរឃុំឃាំងបន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់រយៈពេលមួយម៉ោង។
មន្ត្រីម្នាក់នៅការិយាល័យប្រធានាធិបតីបានប្រាប់ JoongAng Ilbo ថា ជំទាវទី១ មានរាងកាយស្គមខ្លាំង ដែលធ្វើឲ្យពួកគេព្រួយបារម្ភ។ គ្រប់គ្នាសុទ្ធតែគិតថា គាត់គួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពជាបន្ទាន់។
ដីកាឃុំខ្លួនប្រធានាធិបតី ត្រូវបានគេសម្រេចកាលពីថ្ងៃពុធ ដោយទុកឲ្យលោកស្រី Kim នៅម្នាក់ឯងក្នុងឯគេហដ្ឋានផ្លូវការ។ នាងនឹងបន្តនៅទីនោះ រហូតដល់ការបញ្ចប់ការកាត់ក្តីចោទប្រកាន់របស់ Yoon នៅតុលាការធម្មនុញ្ញ។
មិនតែប៉ុណ្ណោះ ឥស្សរជនគណបក្សកាន់អំណាចជាច្រើនក៏បានរាយការណ៍ថា ម្នាក់ៗជួបលោកស្រី Kim នៅឯគេហដ្ឋានផ្លូវការ បន្ទាប់ពីជម្លោះច្បាប់អាជ្ញាសឹក គ្រប់គ្នាក៏សម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់នាង។ ពួកគេបានពន្យល់ថា នាងស្ទើរតែមិនអាចញ៉ាំបាន ហើយបានគ្រប់គ្រងស្ថានភាពផ្ទាល់ខ្លួនដោយប្រើថ្នាំផ្សេងៗ។
ទោះបីជាយ៉ាងណា នាពេលកន្លងមកលោកស្រីកម្រត្រូវគេឃើញជាសាធារណៈណាស់ ចាប់តាំងពីគាត់ត្រូវគេស៊ើបអង្កេតដោយព្រះរាជអាជ្ញាកាលពីខែកក្កដាឆ្នាំមុន លើការចោទប្រកាន់ថា បានទទួលយកកាបូបប្រណីត និងជាប់ពាក់ព័ន្ធក្នុងគម្រោងរៀបចំភាគហ៊ុន។ យ៉ាងណា មុនការអនុវត្តការឃុំខ្លួន Yoon អ្នកប្រើ YouTube ខ្លះ បានបង្ហោះវីដេអូបង្ហាញពីមនុស្សម្នាក់ដែលគេជឿថា ជាលោកស្រី Kim ដើរជាមួយឆ្កែនៅក្នុងបរិវេណគេហដ្ឋានផ្លូវការ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រលោក Yoon រិះគន់ IU ថា ជាអ្នកញុះញង់ឲ្យមានការបះបោរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ