Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះល្បាតរបស់បារាំង រងការគំរាម​និង​ការតាមដាន​ពីយោធារុស្ស៊ីនៅសមុទ្រ​បាល់​ទិក​​

បានផុស

នៅ

យន្តហោះល្បាតដែនសមុទ្ររបស់ប្រទេស​បារាំង​ដែល​ជា​អ្នក​គាំទ្រ​អ៊ុយក្រែន​​​​ក្នុង​ជម្លោះ​ជាមួយរុស្ស៊ី រងការប៉ុនប៉ងបំភិតបំភ័យក្នុងសប្តាហ៍នេះដោយយោធារុស្ស៊ីលើសមុទ្របាល់ទិក ហើយប្រទេសបារាំងថា ឧបទ្ទវហេតុនេះមិនអាចទទួលយកបានទេ។​ យោង​តាមការ​ចេញ​ផ្សាយ​​របស់​ព័ត៌មាន​បស្ចឹមប្រទេស។​

(រូបភាព៖ Dassault Aviation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បាននិយាយថា យន្តហោះ Atlantique-2 របស់កងទ័ពជើង​ទឹកបារាំង កំពុងធ្វើការហោះហើរតាមដាន នៅពេលដែលវាក្លាយជាជនរងគ្រោះនៃ «គំរាមកំហែង» ហើយក៏ត្រូវបានតាមដានដោយរ៉ាដានៃប្រព័ន្ធមីស៊ីល S-400 របស់​រុស្ស៊ី​។

យន្តហោះនេះកំពុងដំណើរការជាផ្នែកមួយនៃប្រតិបត្តិការរបស់​បេសកកម្ម​របស់​អង្គការ​ណាតូ​ប្រចាំ​តំបន់​​បាល់​ទិក (Baltic Sentry) ក្នុងការឆ្លើយតបទៅនឹងការសង្ស័យ ដែល​ថា​​ ការខូចខាត​នាវា​មុជ​ទឹក​​ដើ​រដោយ​ថាមពល​និង​ស្សែ​ទូរគមនាគមន៍​របស់រុស្ស៊ី។​

លោក Lecornu បាននិយាយថា៖​«សកម្មភាព​បំពានរបស់រុស្ស៊ីនេះគឺមិនអាចទទួលយកបានទេ» ដោយបន្ថែមថា ឧប្បត្តិហេតុនេះ​បានកើតឡើងពេញមួយយប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍។ កងកម្លាំងប្រដាប់អាវុធរបស់យើងនឹងបន្តធ្វើសកម្មភាព​ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងលំហអាកាស និងដែនសមុទ្រអន្តរជាតិ។


ពាក់ព័ន្ធបញ្ហានេះថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយអាមេរិក Christopher Cavoli មេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូសម្រាប់អឺរ៉ុបបាននិយាយថាឧប្បត្តិហេតុបែបនេះគឺ «រីករាលដាល» និង «ធ្ងន់ធ្ងរណាស់» ៕

(រូបភាព៖ Dassault Aviation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម