ព័ត៌មានអន្ដរជាតិ
លោក បៃដិន ផ្ដល់ការលើកលែងទោសដល់មនុស្ស ២ ៥០០នាក់ ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក
ប្រធានាធិបតី លោក ចូ បៃដិន បានរំសាយការកាត់ទោសមនុស្សជិត ២ ៥០០នាក់ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលសេតវិមានចាត់ទុកថាជាការលើកលែងទោសដ៏ធំបំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ថា អ្នកដែលត្រូវបានលើកលែងទោស កំពុងរងការកាត់ទោសក្នុងរយៈពេលដ៏វែងដោយមិនស្មើភាព ហើយលោកបានហៅចំណាត់ការនេះថា «ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែកំហុសជាប្រវត្តិសាស្ត្រ កែតម្រូវភាពខុសគ្នានៃការកាត់ទោស និងផ្តល់ឱកាសឲ្យបុគ្គលដែលសក្តិសមក្នុងការត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ»។
លោក បៃដិន បានបន្តថា៖ «ជាមួយនឹងសកម្មភាពនេះ ឥឡូវនេះ ខ្ញុំបានចេញការលើកលែងទោស និងបន្ធូរបន្ថយទោសច្រើនជាងប្រធានាធិបតីណាណាទាំងអស់ក្នុងប្រវត្តិសាស្ត្រអាមេរិក» ដោយបន្ថែមថា លោកអាចនឹងចេញការបន្ធូរបន្ថយទោស ឬលើកលែងទោសថែមទៀត មុនពេលប្រគល់អំណាចឲ្យប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទទី២០មករា។
សូមបញ្ជាក់ថា កាលពីខែធ្នូឆ្នាំ២០២៤ លោក បៃដិន បានបន្ធូរបន្ថយទោសមនុស្សជិត ១ ៥០០នាក់ និងបានលើកលែងទោសមនុស្ស ៣៩នាក់ផ្សេងទៀត។
ក្នុងចំណោមអ្នកដែលត្រូវបានលើកលែងទោសកាលពីខែធ្នូ មានកូនប្រុសរបស់លោកឈ្មោះថា Biden Hunter ដែលកំពុងប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារបន្ទាប់ពីត្រូវចោទពីបទឧក្រិដ្ឋកម្មកាំភ្លើង និងពន្ធ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?