ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស៊ែប៊ី Vucic ចោទបស្ចឹមប្រទេសនៅពីក្រោយបាតុកម្មនិស្សិតទម្លាក់លោក
លោកប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ដែលស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចោទលោកខាងលិចនៅពីក្រោយបាតុករដែលដឹកនាំដោយក្រុមនិស្សិតក្នុងការប៉ុនប៉ងទម្លាក់រូបលោក។

តាមការចុះផ្សាយរបស់បណ្តាញភ្នាក់ងារព័ត៌មានរុស្ស៊ី លោក Vucic បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Happy TV ថា ពួកបស្ចឹមប្រទេសជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសស៊ែប៊ីដោយប្រើប្រាស់ក្រុមនិស្សិតចេញមុខតវ៉ា។
និស្សិតច្រើនសកលវិទ្យាល័យនៅប្រទេសស៊ែប៊ី បានចេញមុខតវ៉ាជាបន្តបន្ទាប់អស់រយៈពេលជាង១ខែកន្លងមកនេះ ដោយផ្តើមពីការរកយុត្តិធម៌ជូនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដំបូលពិដានស្ថានីយរថភ្លើងបណ្តាលឲ្យមានអ្នកសា្លប់ជិត២០នាក់កាលថ្ងៃទី១ខែវិច្ឆិកា។
ក្រុមអ្នកតវ៉ាបានភ្ជាប់ការបាក់ពិដាននោះទៅនឹងគម្រោងពុករលួយ ដែលរដ្ឋាភិបាលលោក Vucic សហការជាមួយក្រុមហ៊ុនចិន ដោយការសាងសង់គ្មានគុណភាព និងការជុសជុលញឹកញាប់ ប៉ុន្តែក្រុមហ៊ុនចិនដែលទទួលបានគម្រោងជុសជុលនោះ បានបដិសេធថាខ្លួនមិនបានជុសជុសកន្លែងដែលបាក់នោះទេ។
គោលដៅនៃការទាមទារបានប្រែក្លាយពីការរកយុត្តិធម៌សម្រាប់អ្នករងគ្រោះ ពង្រីកដល់ការទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាព និង ការទាមទារឲ្យប្រធានាធិបតីចុះចេញពីអំណាច ដោយបង្កើតរដ្ឋាភិបាលឯករាជ្យ។ លោក Vucic បានកាន់អំណាចតាំងពីឆ្នាំ២០១០ និងមានទំនោរស្និទ្ធទៅរករុស្ស៊ីនិងចិន។
ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី បានស្រង់សម្តីលោកប្រធានាធិបតី Vucic ដូចបាននិយាយថា៖«អ្វីគ្រប់យ៉ាងដែលពួកគេកំពុងធ្វើគឺការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។ ខ្ញុំមិនមានការសង្ស័យទេ។ នេះមិនមែនជាបញ្ហាទេ យើងនឹងរង់ចាំរហូតដល់ពេលចុងក្រោយដែលយើងនឹងត្រូវឆ្លើយតប នៅពេលដែលពួកគេនឹងចាប់ផ្តើមបិទផ្លូវដោយបង្ខំ»។
លោក Vucic បានបន្ថែមថា លោកទទួលបានត៌មានថា៖«ភ្នាក់ងារបរទេសតាមរយៈទំនាក់ទំនងរបស់ពួកគេបានបញ្ជូនទៅសិស្សមួយចំនួន» ការហៅទៅកាន់ផ្លូវប្រសព្វសំខាន់ៗ និងបិទចរាចរណ៍។
លោក Vucic ចោទថា នេះត្រូវបានធ្វើក្រោមការគ្រប់គ្រងរបស់ «គ្រូបរទេស»។ លោក បញ្ជាក់ថា៖យើងដឹងរួចហើយថាអ្នកណាកំពុងធ្វើបែបនោះ និងដោយរបៀបណា។ ពួកគេខ្លះមកពីប្រទេសលោកខាងលិចមួយចំនួន និងខ្លះទៀតមកពីបូព៌ា ជាកន្លែងដែលពួកគេបានធ្វើការងារកខ្វក់សម្រាប់បណ្តាញភ្នាក់ងារលោកខាងលិច។ យើងនឹងអត់ធ្មត់រហូតដល់ពេលជាក់លាក់មួយហើយបន្ទាប់មក យើងនឹងអនុវត្តទៅតាមច្បាប់ដែលរដ្ឋគួរគោរព»៕
ដោយ រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ