ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ
ក្រុមជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Johnson & Johnson មានសុវត្ថិភាពសម្រាប់ប្រើលើមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ ។
លោកវេជ្ជបណ្ឌិត Alejandro Cravioto ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រនៃអ្នកជំនាញរបស់អង្គការពិភពលោក ហៅកាត់ថា (SAGE) បាននិយាយថា “វ៉ាក់សាំងចាក់តែមួយដូសដែលត្រូវចាក់បញ្ចូលក្នុងសាច់ដុំមានសមត្ថភាពការពារមនុស្សបានច្រើន” ។

ក្រុមប្រឹក្សា SAGE បានបង្ហាញពីអនុសាសន៍បណ្តោះអាសន្នរបស់ខ្លួនស្តីពីការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ។
វ៉ាក់សាំង Johnson & Johnson មានកិច្ចព្រមព្រៀងក្នុងការផ្តល់វ៉ាក់សាំងចំនួន ៥០០ លានដូសដល់កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ហើយព្យាយាមចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់អ្នកដែលត្រូវការបំផុត ។

ពួកគេបានជួបប្រជុំភ្លាមៗបន្ទាប់ពីបណ្តាប្រទេសអ៊ឺរ៉ុបរួមមានអាល្លឺម៉ង់ បារាំង អៀរឡង់ អ៊ីតាលី ហុល្លង់ ដាណឺម៉ាក និងន័រវែសបានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សកើតដុំកំណកឈាមក្នុងសរសៃ ក្រោយទទួលការចាក់វ៉ាក់សាំង ។
ចំណែកលោកស្រីវេជ្ជបណ្ឌិត Annelies Wilder-Smith ទីប្រឹក្សាបច្ចេកទេសនៃលេខាធិការរបស់ SAGE បាននិយាយថា “មានករណីចំនួន ១៤ ក្នុងចំនោមមនុស្ស ២២,០០០ នាក់ដែលត្រូវបានធ្វើតេស្តវ៉ាក់សាំង Johnson & Johnson ។ ករណីស្ទះសរសៃឈាមពិតជាបាតុភូតនៃជំងឺកូវីដ ១៩ ដោយខ្លួនវាផ្ទាល់ ។ ហេតុដូច្នេះហើយយើងចាំបាច់ត្រូវរកមើលករណីសំខាន់ៗជាទូទៅផ្សេងទៀត” ។

ស្របពេលជាមួយគ្នានេះលោកស្រីវេជ្ជបណ្ឌិត Kate O’Brien ប្រធានផ្នែកចាក់ថ្នាំបង្ការ និងវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា “ព្រឹត្តិការណ៍កើតឡើងនៅពេលមនុស្សរាប់រយលាននាក់ត្រូវបានចាក់វ៉ាក់សាំង គឺជារឿងធម្មតាដែលកើតឡើងចំពោះមនុស្សទាក់ទងនឹងសុខភាពរបស់ពួកគេ ហើយវានឹងបន្តកើតមានតទៅទៀត” ។
គួររម្លឹកថា កាលពីថ្ងៃសុក្រសប្ដាហ៍មុនអង្គការសុខភាពពិភពលោកបានអនុម័តការចុះបញ្ជីឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Johnson & Johnson ដែលការយល់ព្រមនេះគឺដើម្បីពន្លឿនការប្រើប្រាស់ជាពិសេសនៅក្នុងប្រទេសដែលមានភ្នាក់ងារបទប្បញ្ញត្តិទន់ខ្សោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដំណឹងល្អមួយទៀត! វ៉ាក់សាំងកូវីដចាក់តែមួយដូសរបស់ Johnson & Johnson បង្ហាញប្រសិទ្ធភាព៦៦ភាគរយ
ចុចអាន ៖ វ៉ាក់សាំងកូវីដចាក់តែមួយដូស ទទួលបានភ្លើងខៀវសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពី WHO

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ