Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

បានផុស

នៅ

ថ្លែងទៅកាន់អ្នកគាំទ្រក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌី.ស៊ី កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥មុនពិធីស្បថចូលកាន់តំណែង លោកដូណាល់ ត្រាំ បានលើកឡើងត្រួសៗអំពីបញ្ជាប្រតិបត្តិដែលលោកនឹងចុះហត្ថលេខានៅថ្ងៃដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៧។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតតែមិនប្រាប់ទាំងអស់ តែក្នុងការជួបជុំនោះលោក ត្រាំ ប្រកាសថា ពេលលោកបានអំណាចភ្លាម លោកនឹងចាប់ផ្តើមកម្មវិធីនិរទេសទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក, កាត់បន្ថយបទប្បញ្ញត្តិបរិស្ថាន, បង្កើនបញ្ញាសិប្បនិម្មិត (AI), បង្កើតក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល, ស្វែងរកកំណត់ត្រាទាក់ទងការធ្វើឃាតអតីតប្រធានាធិបតី, បញ្ជាឲ្យយោធាផលិតខែលការពារមីស៊ីល (Iron Dome) ដ៏អស្ចារ្យ, លុបបំបាត់គោលនយោបាយសមធម៌ពីយោធាអាមេរិក។

យ៉ាងណាក្តី គេដឹងថា នៅមានបញ្ជាប្រតិបត្តិជាច្រើនទៀត ពោលគឺមិនក្រោម១០០ទេ ដែលលោកត្រាំ នឹងចុះហត្ថលេខានៅថ្ងៃដំបូង គ្រាន់តែលោកមិនទាន់ប្រកាសប៉ុណ្ណោះ ប៉ុន្តែលោកក៏ប្រាប់ទៅអ្នកគាំទ្រដែរថា  គ្រប់គ្នានឹងសប្បាយចិត្តចំពោះបញ្ជាប្រតិបត្តិនេះ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ផ្លូវការនៅថ្ងៃទី២០ខែមករានេះ ប៉ុន្តែអ្វីដែលខុសប្លែកគឺថា ពិធីលើកនេះនឹង​ត្រូវ​ធ្វើឡើងនៅខាងក្នុងវិមាន Capitol វិញ ជាជាង​នៅ​ខាងក្រៅ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។ ​

នេះ​​គឺ​ជាលើកទីមួយ​ហើយ​ក្នុងរយៈពេល ៤០​ឆ្នាំដែលពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតីអាមេរិកត្រូវ​ផ្លាស់ប្ដូរ​មក​ធ្វើ​ខាង​ក្នុង​អគារ​ខណៈលើក​មុន​ ពេល​ដែលពិធីឡើង​កាន់​តំណែង​ ត្រូវបានផ្លាស់ប្តូរ​ទៅ​ធ្វើ​នៅ​ខាងក្នុង ​​គឺកាលពីឆ្នាំ​១៩៨៥ សម្រាប់ពិធីស្បថលើកទីពីររបស់អតីតប្រធានាធិបតីបក្ស​សាធារណរដ្ឋ លោក Ronald Reagan៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម