Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តដឹកប្រេង​ក្រឡាប់និង​ផ្ទុះ​ឆេះ​ សម្លាប់​និង​បង្ករបួស​​ជិត​១៣០​នាក់នៅ​នីហ្សេរីយ៉ា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNN ​​មនុស្ស​យ៉ាងហោចណាស់​៧០​នាក់បាន​បាត់​បង់​ជីវិត​ និងជាច្រើននាក់ទៀតបានរងរបួសនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា​​​​កាលពីថ្ងៃសៅរ៍ ដោយសាររថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់និងផ្ទុះឆេះ​​រាល់​ដាល​ដល់​​ទីតាំង​​ជំុវិញ​​។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នជាតិនៃប្រទេសនីហ្សេរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពជាង ៧០​ត្រូវបានរកឃើញនិង​មនុស្សចំនួន៥៦នាក់បានរងរបួស ស្របពេល​ដែល​ហាងជាង១៥រង​ការ​បំផ្លាញ។

បើតាម​មេបញ្ជាការផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហព័ន្ធសម្រាប់ រដ្ឋ Niger បាននិយាយថា ជនរងគ្រោះភាគច្រើនគឺជាអ្នកស្រុកក្រីក្រ ដែលបានប្រញាប់ប្រញាល់ទៅប្រមូលយកប្រេងដែលកំពប់ចេញ​​ពី​ស៊ីទែន​ បន្ទាប់ពីរថយន្តនេះក្រឡាប់ ទោះបីជាមាន​ការហាម​ឃាត់​ពួកគេក៏ដោយ។ ទោះយ៉ាងណា អ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងនិងពន្លត់ភ្លើងនេះបាន។

ឧបទ្ទវហេតុបែបនេះបានក្លាយជារឿងធម្មតានៅក្នុងប្រទេសផលិតប្រេងដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក ដោយបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងប្រទេសដែលកំពុងប្រឈមនឹងវិបត្តិជីវភាព​ក្រីក្រ​លំបាកដ៏អាក្រក់បំផុត។ ឧបទ្ទវហេតុនៅក្នុងរដ្ឋ Nigerនេះ ក៏កើតឡើងបន្ទាប់ពីមានការផ្ទុះស្រដៀងគ្នានៅក្នុងរដ្ឋ Jigawa កាលពីខែតុលាឆ្នាំមុន បានសម្លាប់មនុស្ស ១៥៣នាក់ ​ហើយ​វា​​បាន​ក្លាយ​ជាសោកនាដកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសនេះ។

ជាមួយគ្នានេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសនីហ្សេរីយ៉ាបានឡើងថ្លៃជាង៤០០% ចាប់តាំងពីប្រធានាធិបតីលោក Bola Tinubu បានលុបចោលប្រាក់ឧបត្ថម្ភដល់ប្រជាជនដែលមានអាយុកាលរាប់ទសវត្សរ៍នៅពេលគាត់ចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២៣៕

(រូបភាព៖ AP)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ដង្ហែ​ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូ​ក្នុងវិស័យសុខាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោ​ជិត​ក្រុមហ៊ុន HCC Group ​អរគុណ​ក្រសួង​ការងារ​ដែល​សម្រប​សម្រួល​បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ ដឹកនាំ​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សមាគម​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) បើកសន្និបាតលើកទី១ ជាប្រវត្តិសាស្រ្តថ្មីនៃវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន និងសហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាទិញលក់ម្ទេស ២៤០តោន

Sokha Hotels

ព័ត៌មានពេញនិយម