ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន៖ ក្រុមឆបោកអនឡាញប្រើ AI ត្រាប់សំឡេង លោក ដូណាល់ ត្រាំ ឲ្យកូនស្រីលោកវេរលុយទៅហុងកុង
នៅ១ថ្ងៃមុនការឡើងកាន់អំណាចរបស់ លោក ដូណាល់ ត្រាំ ដែលនឹងក្លាយជាប្រធានាធិបតីទី៤៧របស់មហាអំណាចសហរដ្ឋអាមេរិក អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អះអាងថា មានក្រុមឆបោកដែលមានមូលដ្ឋានចេញពីប្រទេសមីយ៉ាន់ម៉ានិងកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាបច្ចេកវិទ្យាសិប្បនិមិ្មត AI ( artificial intelligence) បង្កើតសំឡេងរបស់លោក ដូណាល់ ត្រាំ ហៅទៅកូនស្រីពៅរបស់លោក គឺនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra)។

លោក ថាក់ស៊ីន ថ្លែងថា៖«សព្វថ្ងៃនេះ នាយករដ្ឋមន្ត្រី “អ៊ុងអ៊ីង [ផែថងថាន] នឹងខ្ញុំ ក្នុងនាមជាឪពុកនិងកូនពិភាក្សាគ្នារាល់ថ្ងៃ ពិភាក្សាគ្នារហូត។ ខ្ញុំជាឪពុកមានបទពិសោធន៍ត្រូវផ្តល់ការប្រឹក្សាណែនាំនាយករដ្ឋមន្ត្រី “អ៊ុងអ៊ីង” ឱ្យនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីមកអភិវឌ្ឍប្រទេសជាតិរបស់យើង។ ចំពោះរឿង AI នាយករដ្ឋមន្ត្រី “អ៊ុងអ៊ីង” បានប្តេជ្ញាយ៉ាងពេញទំហឹង ចង់ឱ្យយុវជនជំនាន់ថ្មីបានរៀនសូត្រពីរបៀបប្រើប្រាស់ AI ដើម្បីបញ្ជាឱ្យ AI ធ្វើការងារ»។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World លោកថាក់ស៊ីន បាននិយាយថា ការប្រើប្រាស់សំឡេងលោកដូណាល់ ត្រាំ ហៅទូរស័ព្ទនោះ ក្នុងគោលបំណងបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីថៃឱ្យផ្ទេរប្រាក់ទៅកាន់អង្គការមួយក្នុងទីក្រុងហុងកុង ប៉ុន្តែនាយករដ្ឋមន្ត្រី ផែថងថាន ដែលជាកូនស្រីពៅរបស់លោក មិនបានធ្លាក់ក្នុងល្បិចកលនោះទេ។
តាមការចេញផ្សាយនោះ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងធ្វើយុទ្ធនាការនៅខេត្តភាគឦសានប្រទេសសម្រាប់បេក្ខជនគណបក្សភឿថៃ នៅមុនការបោះឆ្នោតរបស់អង្គការរដ្ឋបាលខេត្ត នៅថ្ងៃទី១ខែកុម្ភៈ (PAO) ដោយបាននិយាយថា ទាំងមីយ៉ាន់ម៉ានិងកម្ពុជាបានសន្យាគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្ក្រាបមជ្ឈមណ្ឌលហៅទូរស័ព្ទនៅក្នុងប្រទេសរបស់ពួកគេ។
លោកបានបន្ថែមថា លោកសង្ឃឹមថាក្រុមជនពាលផ្នែកហៅទូរសព្ទនឹងត្រូវបានបង្ក្រាបនៅឆ្នាំនេះ។
សារព័ត៌មានថៃដដែល បានដកស្រង់សម្តីរបស់ លោកឧត្តមសេនីយ៍ទោ Niwet Apawasin ស្នងការរងនៃការិយាល័យបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយបាននិយាយថា ឥឡូវនេះក្រុមជនខិលខូចបានប្រើបច្ចេកវិទ្យាAI ដើម្បីធ្វើត្រាប់តាមសំឡេងរបស់តារាល្បីៗក្នុងការប៉ុនប៉ងលួចបន្លំតាមគោលដៅដែលបានកំណត់របស់ពួកគេ។
លោក បាននិយាយថា ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីទាញយកសំឡេងដើម្បីប្រើប្រាស់សម្រាប់គោលដៅបោកប្រាស់របស់ពួកគេ
ក្រុមអ្នកបោកប្រាស់ក៏អាចប្រើកម្មវិធីដែលបានដំឡើងមុននៅក្នុងស្មាតហ្វូន ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ឬលុយពីគណនីធនាគាររបស់អ្នកប្រើប្រាស់ទូរស័ព្ទ។
Thai PBS World ក៏បានស្រង់សម្តី លោក Suraphong Plengkham ប្រធានគណៈកម្មាធិការការពារទិន្នន័យផ្ទាល់ខ្លួន បាននិយាយថា អ្នកដែលធ្វើការឱ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត ប្រហែលជាកំពុងលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូរស័ព្ទទៅឱ្យក្រុមឆបោក៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ