Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៧០ លាននាក់ ទូទាំងសហរដ្ឋអាមេរិក រងផលប៉ះពាល់ដោយសារព្យុះព្រឹលធ្ងន់ធ្ងរ

បានផុស

នៅ

មនុស្សប្រមាណ៧០លាននាក់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក កំពុងប្រឈមទប់ទល់នឹងព្យុះព្រឹលយ៉ាងធ្ងន់ធ្ងរ ដែលនឹងនាំមកនូវសីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់ គ្របដណ្តប់ចាប់ពីតំបន់ទំនាបភាគខាងជើងរហូតដល់ចុងរដ្ឋ Maine។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការព្រមានអំពីព្យុះរដូវរងាដ៏ធ្ងន់ធ្ងរនេះ ទីភ្នាក់ងារអាកាសធាតុជាតិបានព្យាករថា នឹងមានព្រឹលធ្លាក់កម្រិតពី១៥-២៥សង់ទីម៉ែត្រឯណោះនៅតំបន់មួយចំនួន ជាពិសេសផ្នែកខ្លះនៃរដ្ឋ Massachusetts, New Hampshire, Maine និង Connecticut។

លោក Marc Chenard អ្នកឧតុនិយមនៃទីភ្នាក់ងារអាកាសធាតុជាតិនៅមហាវិទ្យាល័យ Park Maryland បានប៉ាន់ស្មានថា ប៉ុន្មានថ្ងៃខាងមុខ ព្យុះព្រឹលនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាជន៧០លាននាក់ ក្នុងនោះរួមទាំងនៅ New England និង Mid-Atlantic ផងដែរ។ ទីក្រុងធំៗដូចជា Philadelphia, New York និង Boston អាចមានធ្លាក់ព្រឹលខ្លាំងនៅដើមសប្តាហ៍។

(រូបភាព៖ AP)

លើសពីនេះ ការធ្លាក់ព្រឹលក៏រំខានដល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តាមបណ្តោយតំបន់ Eastern Seaboard ផងដែរ ដោយបើយោងតាមទីភ្នាក់ងារតាមដានជើងហោះហើរ FlightAware បានឲ្យដឹងថា ជើងហោះហើរជិត ១៣០ នៅអាកាសយានដ្ឋានក្នុងទីក្រុង New York ត្រូវបានលុបចោល ហើយជិត ៩០ ផ្សេងទៀតត្រូវពន្យារពេល។ ជើងហោះហើររាប់សិបជើងក៏ត្រូវបានលុបចោល ឬពន្យារពេលនៅព្រលានយន្តហោះជុំវិញទីក្រុងWashington, D.C និង Boston ផងដែរ។

មិនត្រឹមប៉ុណ្ណឹង អភិបាលរដ្ឋមួយចំនួនបានប្រកាសរួចទៅហើយ មុនពេលអាកាសធាតុធ្ងន់ធ្ងរ ដោយជំរុញឲ្យពលរដ្ឋត្រៀមខ្លួន និងតាមដានការព្យាករណ៍ជាបន្តបន្ទាប់៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម