Connect with us

ព័ត៌មានអន្ដរជាតិ

របបយោធាមីយ៉ាន់ម៉ា វាយប្រហារអាកាសសម្លាប់មនុស្ស ២៨នាក់ រួមទាំងកុមារ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ The Straits Times, របបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី ដោយលើកនេះកំណត់គោលដៅលើមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅភាគខាងលិចរដ្ឋរ៉ាឃីន សម្លាប់មនុស្សចំនួន ២៨ នាក់ រួមទាំងកុមារផងដែរ ខណៈ២៥នាក់ទៀតរងរបួស។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពអារ៉ាកាន (AA) កំពុងចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយយោធាដើម្បីគ្រប់គ្រងរដ្ឋរ៉ាឃីន ជាកន្លែងដែលខ្លួនបានដណ្តើមយកទឹកដីជាច្រើនកាលពីឆ្នាំមុន លើកលែងតែការកាត់ចេញពីរដ្ឋធានីរបស់រដ្ឋ Sittwe។

AA បានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា នៅម៉ោង ៤:៤៥ នាទីល្ងាចថ្ងៃទី ១៨ ខែមករាយន្តហោះយោធាបានទម្លាក់គ្រាប់បែកលើមណ្ឌលឃុំឃាំងសមាជិកគ្រួសាររបស់ទាហានរបបយោធាដែលត្រូវបាន AA ចាប់ខ្លួននៅក្នុងទីប្រជុំជន Mrauk-U។

អ្នក​ស្លាប់និង​របួស​គឺ​ជា​សមាជិក​គ្រួសារ​ទាហាន​ក្នុង​ជួរ​កងទ័ព​មីយ៉ាន់ម៉ា ដែល​ AAចាប់​ខ្លួន​បាន​អំឡុង​ពេល​ប្រយុទ្ធ និង​កំពុង​រៀបចំ​ផែនការ​ដោះលែងវិញ ប៉ុន្តែពួកគេ​ត្រូវ​បាន​ទម្លាក់​គ្រាប់បែក​ចំ។ ក្នុងចំណោមអ្នកស្លាប់មានកុមារ​ចំនួន ៩ នាក់​​​ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ ២ ឆ្នាំ​ម្នាក់ខណៈ អ្នក​ស្លាប់​ផ្សេង​ទៀត​ជា​ស្ត្រី។

(រូបភាព៖ AA Info Desk)

គួរបញ្ជាក់ថា​ មីយ៉ាន់ម៉ា បានធ្លាក់ចូលភ្លើងសង្គ្រាមចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធយ៉ាងទូលំទូលាយ។

បើតាមការព្រមានពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិកាលពីខែវិច្ឆិកាឆ្នាំ២០២៤, រដ្ឋរ៉ាឃីនកំពុងឈានឆ្ពោះទៅរកគ្រោះទុរភិក្ស ដោយសារការប្រយុទ្ធគ្នាបានបង្អាក់វិស័យពាណិជ្ជកម្ម និងផលិតកម្មកសិកម្ម។ ក្នុងនោះមនុស្សជាង ៣.៥ លាននាក់ក៏ត្រូវផ្លាស់ទីលំនៅដោយសារជម្លោះផងដែរ៕

(រូបភាព៖ AA Info Desk)
(រូបភាព៖ AA Info Desk)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម