Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្ហាញ​ផែនការ​ប្រែក្លាយ​ប្រទេសជា​ប្រជាជាតិ​​មាន​ការ​អប់រំ​ខ្ពស់​នៅ​ឆ្នាំ​២០៣៥

បានផុស

នៅ

វិស័យ​អប់រំ​នៅ​ប្រទេស​ចិន នឹង​ត្រូវ​ពង្រឹង​ខ្លាំង​ជាង​មុន ជាមួយ​គោល​បំណង​​កែប្រែ​មុខមាត់​ប្រទេស​​ឲ្យ​​​ក្លាយ​ជា​ប្រជាជាតិ​​មាន​ការ​អប់រំ​ខ្ពស់​បំផុត​មួយ​​លើ​ពិភពលោក​​នៅ​ត្រឹម​ឆ្នាំ​២០៣៥​ខាង​មុខ ដែល​នឹងជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ ការ​កែលម្អប្រសិទ្ធភាពក្នុងការច្នៃប្រឌិត និង​ការ​កសាង​ប្រទេស​ឲ្យ​រឹងមាំ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ផែន​ការ​នេះ ត្រូវ​បាន​ដាក់​ចេញ​ដោយ​គណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្ត និងក្រុមប្រឹក្សារដ្ឋចិន កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​១៩​ខែមករា​ឆ្នាំ​២០២៥។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីទិន្នន័យកាលពីថ្ងៃសុក្របានបង្ហាញថា ចំនួនប្រជាជន​ចិនបានធ្លាក់ចុះ​ចំនួន​៣​ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ​២០២៤ ខណៈ​ចំនួនអ្នកស្លាប់មានការកើនឡើង ហើយអ្នកជំនាញបានព្រមានថាការធ្លាក់ចុះនឹងកាន់តែអាក្រក់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ការចំណាយលើការថែទាំ និង​ថ្លៃ​អប់រំ​កុមារ គឺជាកត្តាសំខាន់មួយ​បង្អាក់​​​យុវជន​ចិន​មិន​ឲ្យ​យក​កូន ចំពេលដែលមនុស្សជាច្រើន​បច្ចុប្បន្ន​កំពុង​ប្រឈមមុខនឹងភាពមិនច្បាស់លាស់អំពីអនាគតការងាររបស់ពួកគេ ព្រោះ​​តែ​កំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

Xinhua បាន​ចុះ​ផ្សាយ​ថា៖ «នៅឆ្នាំ​២០៣៥ អំណាចនៃការអប់រំ​នឹងត្រូវបានបង្កើតឡើង» ដោយបន្ថែមថា ចិននឹងស្វែងរកការពង្រីកវិសាលភាពនៃការអប់រំដោយឥតគិតថ្លៃបន្តិចម្តងៗ បង្កើនការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រដែលមានគុណភាពខ្ពស់ ពង្រីកការអប់រំក្រោយឧត្តមសិក្សា និងបង្កើន​ចំនួន​​និស្សិត​ថ្នាក់​បណ្ឌិត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម