Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៦០ នាក់ ស្លាប់ក្នុងអំពើហិង្សារបស់ក្រុមឧទ្ទាមនៅប្រទេស កូឡុំប៊ី

បានផុស

នៅ

ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយក្រុមឧទ្ទាម ELN នៅតំបន់ Catatumbo ជិតព្រំដែនប្រទេសកូឡុំប៊ី ជាមួយវេណេស៊ុយអេឡា បានកើនឡើងដល់៦០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារប័ត៌មាន​ Bangkok Post កាលពីថ្ងៃអាទិត្យទី១៩ខែមករាឆ្នាំ២០២៥។

(រូបភាព៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃថ្មីៗនេះ គឺរវាងពួកឧទ្ទាមមកពីកងទ័ពរំដោះជាតិឆ្វេងនិយម (ELN) ដែលជាក្រុមប្រដាប់អាវុធដ៏ធំបំផុតក្នុងប្រទេសកូឡុំប៊ី ជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ស្របពេល ELN ក៏ប៉ះទង្គិចជាមួយក្រុម Clan del Golfo ដែលជាកងកម្លាំងប្រដាប់អាវុធស្តាំនិយម និងក្រុមជួញដូរកូកាអ៊ីនដ៏ធំបំផុតរបស់ប្រទេសនេះផងដែរ។

ឧត្តមសេនីយ៍ Luis Emilio Cardozo មេបញ្ជាការយោធាបាននិយាយកាលពីថ្ងៃសៅរ៍ថា «ស្ថានការណ៍ក្នុងតំបន់បានឈានដល់កម្រិតធ្ងន់ធ្ងរ។ ELN បានចាប់មនុស្សចេញពីផ្ទះយកទៅសម្លាប់ ហើយនេះគឺជាអំពើរំលោភសិទ្ធិមនុស្ស។

គួរបញ្ជាក់ថាបន្ទាប់ពីជាប់ឆ្នោតនៅឆ្នាំ២០២២ ប្រធានាធិបតី Gustavo Petro បានចាប់ផ្តើមការចរចាជាមួយ ELN និងក្រុមប្រដាប់អាវុធផ្សេងទៀតដែលនៅតែគ្រប់គ្រងផ្នែកខ្លះនៃប្រទេសកូឡុំប៊ី ដើម្បីស្វែងរកសន្តិភាពឲ្យបានពេញលេញ ប៉ុន្តែ​លោក​បាន​ផ្អាក​ដំណើរ​ការ​នេះក្នុង​អំឡុង​ពេលមានភាព​ចលាចល​ថ្មី និង​ចោទ​ប្រកាន់​ក្រុម​នេះ​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។

(រូបភាព៖ X)

ជាមួយនឹងយុទ្ធជនប្រហែល ៥ ៨០០ នាក់, ELN គឺជាក្រុមប្រដាប់អាវុធដ៏ធំមួយ ដែលកំពុងសកម្មនៅក្នុងប្រទេសកូឡុំប៊ី។ ក្រុមនេះបានចូលរួមខ្លាំងបំផុតក្នុងការជួញដូរគ្រឿងញៀន ហើយបានក្លាយជាក្រុមឧក្រិដ្ឋកម្មដែលមានឥទ្ធិពលជាងគេនៅក្នុងតំបន់។

ជាមួយគ្នានេះ នៅទូទាំងព្រំដែន វេណេស៊ុយអេឡា ក៏បានប្រកាសចាប់ផ្តើមប្រតិបត្តិការពិសេសមួយ ដើម្បីជួយដល់ជនស៊ីវិលដែលផ្លាស់ទីលំនៅពីប្រទេសកូឡុំប៊ី រាប់រយគ្រួសារឱ្យជ្រកកោននៅប្រទេសនេះបណ្ដោះអាសន្នផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ១៦ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម