ព័ត៌មានអន្ដរជាតិ
មុនផុតអាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើកលែងការចោទប្រកាន់ទាំងអស់ដល់មនុស្សសំខាន់ៗ
ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) នៅសេតវិមាន ពោលគឺរយៈពេលបួនឆ្នាំមកទល់នឹងថ្ងៃនេះ ហើយក៏រយៈពេលជិតគម្រប់ខួប៣ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង ក្នុងអំណាចរបស់លោក ប៉ុន្តែលោកមិនបាននៅបញ្ចប់វានោះទេ។

ប្រធានាធិបតីបន្តតំណែង គឺលោក ដូណាល់ ត្រាំ(Donald Trump) បានសន្យាក្នុងពេលយុទ្ធនាការរកការគាំទ្រការបោះឆ្នោតនៅមុនថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ ថា លោកនឹងបញ្ចប់វា ត្រឹមតែរយៈពេល២៤ ឬហៅថា ត្រឹមតែ១ថ្ងៃ។
ក្នុងពេលសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីជិត៣ឆ្នាំកន្លងមកនេះ រដ្ឋបាលសហរដ្ឋអាមេរិក ស្ថិតក្រោមការកាច់ចង្កូតរបស់លោក ចូ បៃដិន បានជួយឧបត្ថម្ភអ៊ុយក្រែនដែលមានទឹកប្រាក់រហូតដល់១០៦ពាន់លានដុល្លារក្នុងចំណោមទឹមប្រាក់១៧៥ពាន់លានដុល្លារដែលសភាអនុម័ត ត្រូវបានបញ្ជូនផ្ទាល់ទៅរដ្ឋាភិបាលអ៊ុយក្រែន។ ក្នុងចំណោមទឹកប្រាក់១០៦ពាន់លានដុល្លារនោះ ទឹកប្រាក់ជំនួយយោធា មានប្រហែល៦១ពាន់លានដុល្លារអាមេរិក។
នៅថ្ងៃចុងក្រោយនៃការកាន់អំណាច តាមសេចក្តីរាយការណ៍របស់ BBC ប្រធានាធិបតី ចូ បៃដិន គ្រោងនឹងទទួលការសង្ខេបព័ត៌មានប្រចាំថ្ងៃដូចសព្វដងរបស់គាត់។ ព្រឹត្តិការណ៍សង្ខេបព័ត៌មាន ជាកាលវិភាគជាប្រចាំថ្ងៃដែលកើតឡើងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលគាត់ទទួលបានព័ត៌មានចុងក្រោយពីអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិក។
នៅថ្ងៃចុងក្រោយនេះដែរ ប្រធានាធិបតី ចូ បៃដិន ដែលមានវ័យ៨២ឆ្នាំ បានបន្តចុះហត្ថលេខាលើក្រឹត្យលើកលែងទោសដល់បុគ្គលសំខាន់ៗ ក្នុងនោះ មានលោក បណ្ឌិត Anthony Fauci និង ឧត្តមសេនីយ៍ Mark Milley ដែលជា សមាជិកគណៈកម្មការស៊ើបអង្កេតហេតុការណ៍ថ្ងៃទី៦មករា២០២០ និង អ្នករីះគន់ការដឹកនាំរបស់ដូណាល់ ត្រាំ ហើយបារម្ភពីការដាក់ទោសទណ្ឌពីរដ្ឋបាលលោកដូណាល់ត្រាំ។ លោក ចូ បៃដិន ក៏នឹងប្រើអភិឯកសិទ្ធិប្រធានាធិបតីលើកលែងទោសដល់គណៈកម្មការទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៦មករាឆ្នាំ២០២០ ដែលមានអំពើហិង្សារវាងអ្នកគាំទ្រដូណាល់ត្រាំនៅវិមានរដ្ឋសភា ដែលគេស្គាល់ថា វិមានកាពីតូល។

តាមសេចក្តីរាយការណ៍ លោក ដូណាល់ ត្រាំ ក្រោយស្បថចូលកាន់ដំណែងជាប្រធានាធិបតីនៅថ្ងៃចន្ទនេះ ក៏នឹងប្រើអភិឯកសិទ្ធិឬសិទ្ធិប្រទាននេះ ដើម្បីលើកលែងទោសដល់អ្នកទាំងឡាយណាដែលត្រូវបានចោទប្រកាន់ក្នុងហេតុការណ៍ហិង្សាកាលថ្ងៃទី៦ខែមករាឆ្នាំ២០២០នោះដែរ។
នៅថ្ងៃចន្ទនេះ លោក ចូ បៃដិន នឹងស្វាគមន៍លោក ដូណាល់ ត្រាំ និង ភរិយាត្រាំ លោកស្រី Melania Trump ហើយធ្វើជាម្ចាស់ផ្ទះសម្រាប់ទទួលទឹកតែ និងកាហ្វេនៅក្នុងបន្ទប់ពណ៌បៃតងនៃសេតវិមាន។
នៅពេលក្រោយ លោក ត្រាំ និង បៃដិន នឹងចាកចេញ រួមគ្នាទៅកាន់វិមានរដ្ឋសភា Capitol របស់សហរដ្ឋអាមេរិក ជាកន្លែងដែលលោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែង។ អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និងស្វាមីរបស់លោកស្រី Doug Emhoff ក៏ដូចជា អនុប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ គឺ លោក JD Vance និង ភរិយារបស់គាត់ លោកស្រី Usha Vance នឹងនៅទីនោះផងដែរ។
ជាផ្លូវការ លោក ចូ បៃដិន នឹងលែងធ្វើជាប្រធានាធិបតីទៀតនៅពេលថ្ងៃត្រង់ ម៉ោងនៅសហរដ្ឋអាមេរិក។ ដោយសារម៉ោងនៅកម្ពុជាខុសគ្នា១២ម៉ោងពីទីតាំងប្រារព្វពិធីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ម៉ោងផុតកំណត់ជាប្រធានាធិបតី ចូ បៃដិន គឺនៅម៉ោង១២យប់ម៉ោងនៅកម្ពុជា៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ