Connect with us

ព័ត៌មានអន្ដរជាតិ

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

បានផុស

នៅ

រុស្ស៊ី​បើក​កិច្ច​ប្រជុំ​​​​​​​ក្រុមប្រឹក្សាសន្តិសុខ​​​របស់ខ្លួន​ចំថ្ងៃ​ដែល​​លោក​ ដូណាល់ ត្រាំ ស្បថចូលកាន់​អំណាច​ជាផ្លូវការ ដោយ​​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ​នោះថា ប្រទេសរុស្ស៊ីបើកចំហនិង​ផ្តល់​អាទិភាព​​ក្នុងការទំនាក់ទំនងជាមួយរដ្ឋបាលសហរដ្ឋអាមេរិកដែលចូល​កាន់​អំណាច​ អំពីជម្លោះអ៊ុយក្រែន ហើយមើលឃើញ ចំណុច​​លុបបំបាត់ឫសគល់​នៃមូលហេតុ​នាំកើតវិបត្តិ។

ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ប្រកាសចំហ​ចរចា​និង​បង្កើត​ទំនាក់ទំនង​ឡើង​វិញជាមួយអាមេរិក​។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន TASS ​នៅ​​​ជាងមួយម៉ោង​នៃការ​ឡើង​កាន់​អំណាច​​ជាថ្មី​របស់​លោក ដូណាល់ ត្រាំ លោក​ពូទីន បាននិយាយថា៖«យើងក៏បើកចំហសម្រាប់ការសន្ទនាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកអំពីជម្លោះអ៊ុយក្រែន។ អ្វីដែលសំខាន់បំផុតនោះគឺការលុបបំបាត់មូលហេតុឫសគល់នៃវិបត្តិ ដែលយើងបាននិយាយជាច្រើនដងមកហើយ។ នេះជារឿងចាំបាច់បំផុត»​។ .

យោងតាមលោក ពូទីន ទីក្រុងមូស្គូបានកត់សម្គាល់សេចក្តីថ្លែងការណ៍របស់ ដូណាល់ ត្រាំ និងក្រុមរបស់គាត់អំពីបំណងប្រាថ្នាដើម្បីស្តារទំនាក់ទំនងឡើងវិញនិងតម្រូវការក្នុងការខិតខំប្រឹងប្រែងដើម្បីបញ្ចៀសសង្គ្រាមលោកលើកទី៣​។

លោក ដូណាល់ ត្រាំ ​បានថ្លែង​យ៉ាងល្បី​បំផុត​​​ក្នុងអំឡុង​ពេល​នៃ​យុទ្ធនាការ​រកការគាំទ្រ​​សម្រាប់​ការបោះឆ្នោត​កាល​មុន​ខែវច្ឆិកា​ថា ប្រសិនបើគាត់ឈ្នះការបោះឆ្នោត គាត់នឹងដោះស្រាយជម្លោះអ៊ុយក្រែនក្នុងរយៈពេល២៤​ម៉ោង។ ប្រធានាធិបតី ត្រាំ ដែល​កាន់​អំណាច​ចាប់​ពីថ្ងៃទី​​២០ខែ​មករានេះ បានរំលឹកឡើងវិញ​​​នូវ​ការ​ដឹកនាំ​​បញ្ចប់ជម្លោះនៅអ៊ុយក្រែន បញ្ឈប់ភាពចលាចលនៅមជ្ឈិមបូព៌ា និងទប់ស្កាត់សង្គ្រាមលោកលើកទី៣​។​

​ងាក​ទៅកាន់​​​អឺរ៉ុប​ខាងកើត​វិញ ​នៅ​មុនប៉ុន្មានម៉ោង​នៃការឡើង​កាន់​អំណាច​របស់​ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រី​​ហុងគ្រី លោក Viktor Orban ដែល​គេ​ដឹងថា មាន​​ភាព​ស្និទ្ធ​ទៅនឹងលោក​ពូទីន បាន​និយាយ​ខ្លាំង​​បរិហា​​រ​សហភាពអឺរ៉ុប​​​ដែល​មានទីស្នាក់​នៅទីក្រុងប្រ៊ុចសែល​ថា ​បាន​ដាក់​នឹមត្រួតត្រា​លើ​ប្រទេសនៅអឺរ៉ុប​​ឲ្យ​គាំទ្រ​អ៊ុយក្រែន​​ក្នុងជម្លោះតតាំង​ជាមួយមហា​អំណាច​រុស្ស៊ី។

​នាយករដ្ឋមន្ត្រីហុងគ្រី និយាយថា៖​«ត្រឹមតែ​ប៉ុន្មានម៉ោង ព្រះអាទិត្យ​​នឹងរះ​​ពីទិសផ្សេង​ក្នុង​ប្រ៊ុចសែល»៕​

ដោយ រ៉ាន់ រើយ​

នាយករដ្ឋមន្ត្រី ហុងគ្រី Viktor Orban និយាយនៅមុន​ត្រាំស្បថ​ចូលកាន់​អំណាច​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម