ព័ត៌មានអន្ដរជាតិ
Pelosi ថា ត្រាំ មើលស្រាលប្រព័ន្ធយុត្តិធម៌ ដោយការលើកលែងអ្នកទោសបង្កហិង្សា
គ្រាន់តែប្រធានាធិបតី លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ (Executive Order) លើកលែងអ្នកទោសប្រព្រឹត្តអំពើហិង្សាក្នុងព្រឹត្តិការណ៍ហិង្សានៅវិមានរដ្ឋសភាកាលជាង៤ឆ្នាំ អតីតប្រធានសភាអាមេរិកក្នុងកាលនោះ ចេញមុខបរិហារត្រាំភ្លាមៗថា «មើលស្រាលប្រព័ន្ធច្បាប់»។

តាមការចុះផ្សាយរបស់ BBC លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) អតីតប្រធានសភាជាន់ទាបសហរដ្ឋអាមេរិក ដែលនៅពេលមានកុប្បកម្មថ្ងៃទី៦មករា២០២១ ជាប្រធានសភាមកពីគណបក្សប្រជាធិបតេយ្យ បានប្រតិកម្មនឹងការលើកលែងទោសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) សម្រាប់អ្នកពាក់ព័ន្ធ។
ដោយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្រី ប៉េឡូស៊ី និយាយថា ទង្វើនេះគឺជា៖«ការប្រមាថដ៏គួរឱ្យស្អប់ខ្ពើមចំពោះប្រព័ន្ធយុត្តិធម៌របស់យើង និងវីរបុរសដែលបានទទួលរងនូវស្លាកស្នាមរាងកាយ និងរបួសផ្លូវចិត្ត ខណៈដែលពួកគេបានការពាររដ្ឋសភា និងរដ្ឋធម្មនុញ្ញ»។
អតីតប្រធានសភាអាមេរិករូបនវ បានលើកឡើងថា វាជារឿងគួរឱ្យអាម៉ាស់ដែល ប្រធានាធិបតី ត្រាំ បានធ្វើ«ការបោះបង់ចោល និងការក្បត់របស់មន្រ្តីប៉ូលីស ដែលដាក់ជីវិតរបស់ពួកគេនៅលើបន្ទាត់គ្រោះថ្នាក់» មួយនៃអាទិភាពកំពូលរបស់ពួកគេ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារបណ្តាញសារព័ត៌មាន BBC ដែលតាមដានយ៉ាងដិតដល់ពិធីស្បថចូលកាន់អំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរាយការណ៍ថា លោកដូណាល់ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ឬហៅថា អធិបញ្ជា (Executive Order) ១ក្នុងចំណោមអធិបញ្ជារាប់រយដែលបានចុះហត្ថលេខាក្នុងថ្ងៃដំបូង ដោយលោកលែងទោសដល់អ្នកទោសជិត១៦០០នាក់។
ការប្រើប្រាស់អំពើហិង្សានៅវិមានរដ្ឋសភាកាលថ្ងៃទី៦ខែមករាឆ្នាំ២០២១ បានកើតឡើងនៅពេលដែលលោកចាញ់ឆ្នោតនាពេលនោះ ប៉ុន្តែបានបដិសេធការទទួលយកលទ្ធផលចាញ់ឆ្នោត ព្រមទាំងបានចោទថា សន្លឹកឆ្នោតត្រូវបានគេលួច និងបន្លំ៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក