ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ! បទឈប់បាញ់មួយសម្រេចនៅមីយ៉ាន់ម៉ា ក្រោមការសម្របសម្រួលរបស់ចិន
យោធាមីយ៉ាន់ម៉ា និងកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយសម្រាប់បទឈប់បាញ់ ដោយបញ្ឈប់ការប្រយុទ្ធគ្នានៅជិតព្រំដែននៃប្រទេសចិននិងមីយ៉ាន់ម៉ា។ នេះបើយោងតាមក្រសួងការបរទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ភាគីទាំងពីរបានជួបពិភាក្សាគ្នានៅទីក្រុង Kunming ភាគនិរតីរបស់ប្រទេសចិន ជាទីប្រជុំដែលពួកគេបានថ្លែងអំណរគុណដល់ទីក្រុងប៉េកាំងចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព។
លោកស្រី បាននិយាយថា៖«ការធ្វើឱ្យស្ថានការណ៍នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាមានភាពស្ងប់ស្ងាត់ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសទាំងអស់នៅក្នុងតំបន់ ហើយរួមចំណែកដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ព្រំដែនរវាងចិន និងមីយ៉ាន់ម៉ា»។
លោកស្រី បានបន្ថែមថា ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មនូវសន្តិភាព និងការសន្ទនា ព្រមទាំងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរការសន្តិភាពនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

សម្ព័ន្ធយោធាប្រដាប់អាវុធមីយ៉ាន់ម៉ា MNDAA គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយក្នុងចំណោមក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើនដែលកំពុងប្រយុទ្ធដើម្បីបណ្តេញយោធាចេញពីទឹកដីរបស់ពួកគេ។ ការប្រយុទ្ធនោះ វាជាផ្នែកមួយដែលហៅថា សម្ព័ន្ធបងប្អូនបី ជាមួយនឹងកងទ័ពរំដោះជាតិ Ta’ang និងកងទ័ព Arakan ដែលបានបើកការវាយលុកប្រឆាំងនឹងរបបយោធានៅចុងខែតុលា ឆ្នាំ២០២៣ ដណ្តើមយកទឹកដីជាច្រើននៅជិតព្រំដែនជាមួយប្រទេសចិន។ កាលពីខែកក្កដាឆ្នាំមុន ក្រុមសម្ព័ន្ធយោធានេះបានគ្រប់គ្រងមូលដ្ឋានយោធាសំខាន់មួយនៅជិតព្រំដែនចិនផងដែរ។
គួររម្លឹកថា រដ្ឋាភិបាលក្រុងប៉េកាំងពីមុនធ្លាប់បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ព្រំដែនភាគខាងជើងក្នុងខែមករាឆ្នាំ ២០២៤ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានធ្លាក់ចុះប៉ុន្មានខែក្រោយមក។
ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភអំពីការរីកចម្រើននៃកងកម្លាំងប្រឆាំងរបបយោធា ដែលបានរុញច្រានយោធាចេញពីព្រំដែនដ៏សំខាន់ ហើយបានចាប់ផ្តើមធ្វើផ្លូវចូលឆ្ពោះទៅកាន់កណ្តាលទីក្រុង Mandalay។
ប្រទេសចិនបារម្ភថា ភាពវឹកវរនៅតាមបណ្តោយព្រំដែនប្រវែងជាង ២០០០ គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងពាណិជ្ជកម្ម ខណៈចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិមកដល់ពេលនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី