ព័ត៌មានអន្ដរជាតិ
ផេនដា Fu Bao ធ្លាប់ឆក់យកបេះដូងប្រជាជនកូរ៉េ ពេលនេះសុខភាពទ្រុឌទ្រោម ក្រោយទៅដល់ចិន
Fu Bao ដែលជាខ្លាឃ្មុំផេនដាដែលគួរឲ្យស្រលាញ់ និងបានឆក់យកបេះដូងប្រជាជនកូរ៉េអំឡុងពេលនាងនៅសួនសត្វ Everland កំពុងបង្កក្តីបារម្ភ និងខឹងសម្បារចំពោះអ្នកលេងអ៊ីនធឺណិតកូរ៉េ បន្ទាប់ពីរូបថតខ្លាឃ្មុំផេនដានៅក្នុងប្រទេសចិនបានផុសលើអ៊ីនធឺណិត។
កាលពីពេលថ្មីៗនេះ អ្នកលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបភាពរបស់ Fu Bao នៅលើបណ្តាញអ៊ីនធឺណេត ដែលអ្នកផ្សេងទៀតបានកត់សម្គាល់ភ្លាមៗថា ខ្លាឃ្មុំផេនដាហាក់ដូចជាស្ថិតក្នុងស្ថានភាពមិនល្អ។ អ្នកទាំងនេះបានចង្អុលបង្ហាញថា រោមរបស់ផេនដា ហាក់ដូចជាមិនមានស្នាមប្រឡាក់លើមុខរបស់វា។
មិនតែប៉ុណ្ណោះម្នាក់ៗបានសម្រុកចូលបញ្ចេញមតិខុសៗគ្នាថាគ្រាន់តែឃើញរូបភាព Fu Bao ពួកគេសឹងតែប្រេះបេះដូងជាពីរហើយ! ក្នុងនោះគេក៏ស្នើសូមមើលថែនាងឲ្យបានល្អ នាងប្រៀបដូចជាគ្រឿងអលង្ការដ៏មានតម្លៃ បើមិនអាចមើលថែរបានទេ ឲ្យយកនាងមកប្រទេសកូរ៉េខាងត្បូងវិញ។
លើសពីនេះទៀតដែរ ប្រជាជនកូរ៉េដែលស្រលាញ់ Fu Bao ជាច្រើនបានសម្ដែងការខូចចិត្តជាខ្លាំងដោយថាភាគីខាងចិនបានរំលោភបំពានរាងកាយផេនដា។ ក្នុងពេលដែលកូរ៉េបានចាត់ទុកថានាងគឺជាព្រះនាងតូចនៅក្នុងសួនសត្វដែលនាំឲ្យអ្នកទស្សនាបំបាត់រាល់ការស្រ្តេសនិងទុក្ខកង្វល់នានា។
Fu Bao ដែលជាខ្លាឃ្មុំផេនដាយក្សកើតដំបូងគេនៅប្រទេសកូរ៉េខាងត្បូង បានកើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ នៅសួនកម្សាន្ត Everland ។ វាជាកូនរបស់ Ai Bao និង Le Bao ជាខ្លាឃ្មុំផេនដាខ្ចីពីប្រទេសចិន។ បន្ទាប់ពីកិច្ចព្រមព្រៀងអន្តរជាតិទាក់ទងនឹងការអភិរក្សខ្លាឃ្មុំផេនដា Fu Bao ត្រូវបានផ្លាស់ទីលំនៅទៅប្រទេសចិនក្នុងខែមេសា ឆ្នាំ ២០២៤។ អ្នកគាំទ្រកូរ៉េខាងត្បូងរបស់ផេនដា កំពុងសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់នាង និងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការវិលត្រឡប់មកប្រទេសកូរ៉េវិញ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកអូបាម៉ា ទម្លាក់សំណេរមួយ ក្រោយធ្លាយដំណឹងលែងលះជាមួយភរិយា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក