ព័ត៌មានអន្ដរជាតិ
Elon Musk សប្បាយអរជាងគេជាងឯង ពេលឮ ត្រាំ សន្យាដាក់ទង់ជាតិអាមេរិកលើភពអង្គារ
ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហាញពីកាយវិការសប្បាយត្រេកអរជាខ្លាំង និងលើកមេដៃសាទរ ពេលដែលលោក ដូណាល់ ត្រាំ នៅក្នុងពិធីស្បថឡើងកាន់តំណែងជាប្រធានាធិបតី បាននិយាយអំពីរឿងរុករកលំហអវកាស។

ប្រធានាធិបតីទី៤៧របស់អាមេរិក កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ បានលើកឡើងថា ការរុករកលំហនឹងត្រូវផ្ដល់អាទិភាពនៅក្នុងអាណត្តិថ្មីរបស់លោក ដោយបន្ថែមថា៖ «យើងនឹងបន្តស្វែងរកជោគវាសនារបស់យើងទៅកាន់ភពផ្កាយ ដោយចាប់ផ្តើមឲ្យអវកាសយានិកអាមេរិក» ដាក់ទង់ជាតិអាមេរិកនៅលើភពអង្គារ។
អំឡុងពេលលើកឡើងដូច្នេះ លោក Elon Musk ដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីរបស់លោក ត្រាំ បានបង្ហាញការសាទរជាខ្លាំងជាមួយទឹកមុខដ៏ញញឹមញញែម ហើយនិងលើកមេដៃពីរបង្ហាញពីការគាំទ្រ។
SpaceX គឺជាក្រុមហ៊ុនម៉ៅការដ៏ធំបំផុតមួយរបស់អង្គការ NASA ហើយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការលើគម្រោងទាក់ទងនឹងភពអង្គារ។ រហូតមកដល់ពេលនេះ មានតែយានអវកាសគ្មានមនុស្សបើកប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅដល់ភពអង្គារ។
បច្ចុប្បន្ន SpaceX របស់លោក Musk កំពុងអភិវឌ្ឍយាន Starship ដែលជារ៉ុកកែតដ៏ធំជាងគេបង្អស់លើពិភពលោក ក្នុងគោលបំណងនាំយកអវកាសយានិកចុះចតនៅលើភពអង្គារ។
កន្លងមក និយតករសហព័ន្ធអាមេរិក បានដាក់កម្រិតលើការធ្វើតេស្តរ៉ុកកែត ដែលអាចបញ្ចេញទឹកកខ្វក់រាប់ម៉ឺនហ្គាឡុងចូលទៅក្នុងតំបន់អភិរក្សដីសើម ដែលនៅជុំវិញកន្លែងតេស្តរ៉ុកកែតក្នុងតំបន់ Boca Chica នៃរដ្ឋតិចសាស់។ យ៉ាងណា បទប្បញ្ញត្តិបែបនេះ អាចត្រូវបានបន្ធូរបន្ថយនៅក្រោមរដ្ឋបាលថ្មីរបស់លោក ត្រាំ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក