ព័ត៌មានអន្ដរជាតិ
អ្នកតវ៉ាជិត៩០នាក់ត្រូវឃុំខ្លួន ខណៈលោក Yoon យល់ព្រមចូលសវនាតុលាការធម្មនុញ្ញ
អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ឃុំខ្លួនមនុស្សយ៉ាងហោចណាស់៨៦នាក់នៃក្រុមអ្នកតវ៉ាគាំទ្រប្រធានាធិបតី Yoon Suk Yeol ដោយបានប្រើប្រាស់អំពើហិង្សាប្រឆាំងដីកាតុលាការក្រុងសេអ៊ូល។ នេះថ្ងៃនេះដែរ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបន្តបើកសវនាការ ស្របពេលដែលលោក Yoon យល់ព្រមចូលរួមឆ្លើយបំភ្លឺ។

ក្រុមអ្នកតវ៉ាគាំទ្រប្រធានាធិបតី បានកើនឡើងចំនួនកាន់តែច្រើនឡើងៗ និងការប្រើប្រាស់អំពើហិង្សាកាន់តែកាន់ឡើងដូចគ្នា ប្រឆាំងដីកាចាប់ខ្លួនរបស់តុលាការដែលបើកផ្លូវឲ្យការិល័យស៊ើបអង្កេតពុករលួយសាកសួរលោក Yoon Suk Yeol ដែលកន្លងមកបានបដិសេធក្នុងការឆ្លើយបំភ្លឺនេះ ដោយលោកចាត់ទុកថា«ខុសច្បាប់»។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ហ្វួងបាតុករបានប្រមូលផ្តុំដែលមានចំនួនកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង៤ម៉ឺននាក់ចាប់តាំងពីថ្ងៃសៅរ៍មក បន្ទាប់ពីតុលាការចេញដីកាចាប់ខ្លួន ដើម្បីពង្រីករយៈពេលឃុំខ្លួន លោក Yoon Suk Yeol បើកផ្លូវឲ្យមានការសួរចម្លើយរបស់ការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូឆ្នាំ២០២៤។
នៅថ្ងៃអង្គារនេះ មេធាវីតំណាងលោក Yoon បានបញ្ជាក់ថា កូនក្តីរបស់លោកព្រមសហការចូលរួមសវនាការរបស់តុលាការធម្មនុញ្ញ ដែលបើកសវនាការ២ថ្ងៃក្នុង១សប្តាហ៍ ដើម្បីដំណើរការការចោទប្រកាន់ទម្លាក់អំណាច លោក Yoon ដែលប្តឹងដោយសភាជាតិ បន្ទាប់ពីការបោះឆ្នោតទម្លាក់កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំមុន។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងដែលបច្ចុប្បន្នមានសមាជិក៨រូបក្នុងចំណោមចៅក្រមសរុប៩រូប បានបើកសវនាលើសំណុំរឿងប្តឹងទម្លាក់លោក Yoon ឈានចូលសប្តាហ៍ទី២ ហើយតុលាការនឹងដំណើរការសាកសួររហូតដល់ចុងខែកុម្ភៈ ទើបធ្វើសេចក្តីសន្និដ្ឋាន និងអាចសម្រេចក្តីនៅក្នុងខែមីនា ថាតើនឹងត្រូវតម្កល់ពាក្យបណ្តឹងសភាចាត់ទុកជាបានការ ឬក៏ត្រូវច្រានចោលដោយប្រគល់អំណាច ឲ្យប្រធានាធីបតី Yoon Suk Yeol វិញ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី