ព័ត៌មានអន្ដរជាតិ
រកឃើញសាកសពរាប់សិបនាក់នៅតំបន់ហ្គាហ្សាចំពេលបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស
ប្រជាជនប៉ាឡេស្ទីនបានរកឃើញសាកសពរាប់សិបនាក់ដែលកប់នៅក្រោមគំនរបាក់បែកក្នុងហ្គាហ្សា ហើយកំពុងស្វែងរកការបាត់ខ្លួនរាប់ពាន់នាក់ទៀត ខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសឈានដល់ថ្ងៃទី២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២០ខែមករានេះ។

សាកសពចំនួន១៣៧ត្រូវបានគេរកឃើញនៅទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សានៅថ្ងៃទី២នៃបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ជាមួយនឹង ការដោះលែងចំណាប់ខ្មាំងបីនាក់ដំបូងដែលកាន់កាប់ដោយក្រុមហាម៉ាស និងអ្នកទោសប៉ាឡេស្ទីន៩០នាក់ ពីពន្ធនាគាររបស់អ៊ីស្រាអែល។ .
យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង១១ម៉ឺនានក់នាក់រងរបួស។ ប៉ុន្តែទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយថា ខ្លួនបានប៉ាន់ស្មានថាមានសាកសពចំនួន ១ម៉ឺននាក់នៅក្រោមស្ថិតនៅក្រោមគំនរបាក់បែក។
លោក Mahmoud Basal អ្នកនាំពាក្យនៃកងកម្លាំងសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីនប្រចាំតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់សាកសពចំនួន ២៨៤០ នាក់ ត្រូវបានរលាយមិនអាចរកឃើញ។ ទន្ទឹមនឹងនេះ អ្នកស្រុកជាច្រើនដែលបានផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានរកឃើញថាពួកគេស្ទើរតែមិនអាចស្គាល់ស្រុកកំណើតពួកគេបានដោយសារតែការបំផ្លិចបំផ្លាញពីសង្គ្រាមជាង១៥ខែ។

ការវាយតម្លៃការខូចខាតរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយក្នុងខែនេះបានបង្ហាញថាការបោសសម្អាតកម្ទេចកម្ទីជាង ៥០ លានតោនដែលបន្សល់ទុកបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអាចចំណាយពេល ២១ ឆ្នាំ និងចំណាយប្រាក់រហូតដល់ ១.២ពាន់លានដុល្លារ។
របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុនបាននិយាយថា ការសាងសង់ផ្ទះដែលត្រូវបានខូចខាតនៅហ្គាហ្សាឡើងវិញអាចចំណាយពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០៤០ ប៉ុន្តែអាចបន្តអស់រយៈពេលជាច្រើនទសវត្សរ៍។ មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ការអភិវឌ្ឍន៍នៅតំបន់ហ្គាហ្សាត្រូវបានកំណត់ត្រឡប់ថយក្រោយមកវិញក្នុងរយៈពេល៦៩ឆ្នាំ ដោយសារតែជម្លោះ៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា