Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិក​ទី​៤៧ ​ប៉ុន្តែ ​JD Vance ​ជាអនុប្រធានាធិបតីទី៥០​ទៅ​វិញ?

បានផុស

នៅ

កាលពីថ្ងៃចន្ទទី២០ខែមករា ពេលវេលានៅអាមេរិក លោក Donald Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ ខណៈលោក James David Vance ក៏ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី៥០ដែរ។

យ៉ាងណា មានចម្ងល់ជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក បែរជាមានអនុប្រធានាធិបតី ច្រើនជាងប្រធានាធិបតីទៅវិញ?

លោក James David Vance ចាប់ដៃលោក Donald Trump (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុផលគឺថា ប្រធានាធិបតីមួយរូប អាចជ្រើសរើសអនុប្រធានាធិបតីលើសពីម្នាក់ តួយ៉ាងដូចជាកាលពីជំនាន់លោក Franklin D. Roosevelt អ៊ីចឹង, ប្រធានាធិបតីអាមេរិកទី៣២រូបនេះ មានអនុប្រធានាធិបតីរហូតដល់ទៅ៣រូប ដូចជា John Garner ជាអនុប្រធានាធិបតីទី៣២, Henry Wallace ទី៣៣និង Harry Truman ទី៣៤។ 

ផ្ទុយទៅវិញក្នុងករណីខ្លះ អាមេរិកក៏អាចមានប្រធានាធិបតីច្រើនជាងអនុប្រធានាធិបតិផងដែរ ក្នុងលក្ខខណ្ឌដូចជា ប្រធានាធិបតីត្រូវបាត់បង់ជីវិត ដូច្នេះអនុប្រធានាធិបតីក៏ឡើងកាន់អំណាចជំនួស ដោយទុកតំណែងនោះឲ្យនៅទំនេរសិន រង់ចាំការតែងតាំងអនុប្រធានាធិបតីថ្មី។

ជាក់ស្តែងក្នុងឆ្នាំ១៩៦៣ ពេលលោក John F. Kennedy ត្រូវគេធ្វើឃាត, អនុប្រធានាធិបតី Lyndon B. Johnson ក៏ឡើងកាន់តំណែងប្រធានាធិបតីជំនួស រួចហើយទើប លោក Hubert Humphrey ត្រូវបានតែងតាំងជាអនុប្រធានាធិបតីក្នុងឆ្នាំ១៩៦៤។

ម្យ៉ាងវិញទៀត ចំពោះករណីដែលអាមេរិក អាចមានប្រធានាធិបតីច្រើនជាងអនុប្រធានាធិបតី គឺក៏ដោយសារតែអនុប្រធានាធិបតីខ្លះ អាចបន្តតំណែងដដែល ទោះមានការផ្លាស់ប្តូរមេដឹកនាំក៏ដោយ។

ព្រោះតែហេតុផលទាំងប៉ុន្មានខាងលើនេះហើយ ចំនួនប្រធានាធិបតីនិងអនុប្រធានាធិបតីសហរដ្ឋអាមេរិក មិនដូចគ្នាទេ៕

អត្ថបទ៖ សុខ សុវណ្ណ  

ចុចអាន៖ ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គ្រួសារ​លោក​ដូណាល់​ ត្រាំ មាន​ទំនាក់​ទំន​ង​យ៉ាងជិតស្និទ្ធ​ ស៊ីជម្រៅ​​អ្នកដឹកនាំ​អារ៉ាប៊ីសាអូឌីត​

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​ធានា​រ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រង​នៅកម្ពុជា​នៅមានកម្រិតទាប ​ធៀបជាមួយបណ្តាប្រទេសតំបន់ និង​សកលលោក​

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC

Sokha Hotels

ព័ត៌មានពេញនិយម