Connect with us

ព័ត៌មានអន្ដរជាតិ

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

បានផុស

នៅ

នៅក្នុងពេលវេលាជា​ប្រវត្តិសាស្ត្រមួយ​របស់​សហរដ្ឋ​អាមេរិក លោក Lyndon B. Johnson បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៣៦ នៅលើយន្តហោះ Air Force One។ ពិធីស្បថចូលកាន់តំណែង បានធ្វើឡើងនៅពេល​យន្តហោះ​កំពុង​​ហោះហើរ​លើផ្ទៃមេឃនៃរដ្ឋតិចសាស់ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី លោក John F. Kennedy ក្នុងទីក្រុង Dallas កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​១៩៦៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពី​ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការស្លាប់របស់ប្រធានាធិបតី Kennedy លោក Johnson ដែលធ្លាប់ជាអនុប្រធានាធិបតី ត្រូវបាន​គេ​នាំយក​​ទៅ​លើយន្តហោះ Air Force One យ៉ាងរហ័ស ដើម្បីកាន់តំណែងជាអ្នកដឹកនាំ​ថ្មី។ យន្តហោះដឹកប្រធានាធិបតីថ្មី និងមន្ត្រីរដ្ឋាភិបាលសំខាន់ៗជាច្រើននាក់ កាល​ណោះ​បានធ្វើដំណើរពីទីក្រុង Dallas ទៅកាន់រដ្ឋធានី Washington DC។ ពិធី​ស្បថ​របស់​លោក Johnson ត្រូវ​បាន​រៀបចំ​​ឡើង​ដោយចៅក្រមសហព័ន្ធ លោកស្រី Sarah T. Hughes ហើយ​​នេះ​ក៏​ជា​លើក​ដំបូង និង​មិន​ធ្លាប់​មាន​ផង​ដែរ​ដែល​​ស្ត្រី​ភេទ​​អាច​ក្លាយ​ជា​​អ្នក​កាន់​កិច្ចការ​​​គ្រប់គ្រង​​ពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​យ៉ាង​ដូច្នេះ។

លោក Johnson បាន​ធ្វើ​​ជាប្រធានាធិបតី​រហូត​ដល់​ឆ្នាំ​១៩៦៩។ អ្វីដែល​គួរ​​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​អាណត្តិ​របស់​លោក គឺ​គោលនយោបាយ​ «សង្គមដ៏អស្ចារ្យ (Great Society)» ដែល​មាន​គោលបំណងលុបបំបាត់ភាពក្រីក្រ និងភាព​អយុត្តិធម៌ពូជសាសន៍។ បន្ថែម​ពី​នេះ រដ្ឋបាលរបស់​លោក បានអនុម័តច្បាប់សំខាន់ៗ រួម​ទាំង​ច្បាប់សិទ្ធិស៊ីវិលឆ្នាំ​១៩៦៤ ច្បាប់សិទ្ធិបោះឆ្នោតឆ្នាំ​១៩៦៥ និងការបង្កើត​សេវា​សុខាភិបាល Medicare&Medicaid។

លោក Johnson មិនបាន​ឈរ​ឈ្មោះ​​បោះឆ្នោតឡើងវិញ​​នៅឆ្នាំ​១៩៦៨​នោះ​ទេ ដោយសារតែមាន​សម្ពាធ​នយោបាយ និង​ការប្រឆាំងកាន់តែខ្លាំងឡើង​ពាក់ព័ន្ធ​នឹង​​បញ្ហា​សង្រ្គាម​វៀតណាម។ បន្ទាប់ពីចាកចេញពីតំណែង លោក​បានចូលនិវត្តន៍​ទៅ​នៅ​កសិដ្ឋាន​មួយ​កន្លែង​នៅរដ្ឋតិចសាស់ ជាកន្លែងដែលលោក​នៅតែសកម្មក្នុងកិច្ចការនយោបាយរហូតដល់​​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​នៅឆ្នាំ​១៩៧៣៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៥៩ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម១ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម