Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

បានផុស

នៅ

ក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ លោក ត្រាំ​ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន រាប់ចាប់ពីការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ដល់ការដកខ្លួនចេញពីអង្គការនិងកិច្ចព្រមព្រៀងនានា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានបទបញ្ជាប្រតិបត្តិសំខាន់ចំនួន៨ ដែលត្រូវគេចាប់អារម្មណ៍ខ្លាំងបំផុត។ 

បទបញ្ជាទាំងនោះមានដូចជា៖

  1. លើកទោសឲ្យកុបករថ្ងៃ៦មករា៖ លោក ត្រាំ បានលើកទោសឲ្យអ្នកគាំទ្រប្រហែល ១ ៥០០នាក់ ដែលបានសម្រុកចូលវិមានកាពីតូលក្នុងឆ្នាំ២០២១ ដើម្បីតវ៉ាលទ្ធផលឆ្នោត។
  2. បង្ក្រាបជនអន្តោប្រវេសន៍៖ លោកបានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក ហើយគំរាមបញ្ជូនទ័ពទៅកម្ចាត់អ្នកឈ្លានពាន និងចាត់ទុកក្រុមជួញដូរគ្រឿងញៀនថាជា អង្គការភេរវកម្ម។
  3. ដកអាមេរិក ចេញពីអង្គការសុខភាពពិភពលោក។
  4. ដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីស។
  5. ​​ផ្អាកការបិទ TikTok នៅអាមេរិក​ ជា​បណ្ដោះ​អាសន្ន ប្រមាណ​​ ៧៥ ថ្ងៃ​។
  6. បង្កើនផលិតកម្មប្រេងនិងឧស្ម័នរបស់អាមេរិក។
  7. បង្កើតក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាល ដឹកនាំដោយមេក្រុមហ៊ុន Tesla លោក Elon Musk។
  8. ដាក់ចេញគោលនយោបាយ ទទួលស្គាល់តែភេទ២ប៉ុណ្ណោះ គឺភេទប្រុស និងភេទស្រី។
  9. ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅ «ឈូងសមុទ្រអាមេរិក» វិញ។
  10.  ឲ្យបុគ្គលិកសហព័ន្ធមកធ្វើការពេញម៉ោងវិញ។

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម