ព័ត៌មានអន្ដរជាតិ
វិបត្តិនៅមីយ៉ាន់ម៉ាបង្ហាញពីអស្ថិរភាពម្ដងទៀតដល់ប្លុកអាស៊ាន
ក្រុមអ្នកនយោបាយមកពីប្រទេសក្នុងតំបន់ចំនួន ៦ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងបរាជ័យក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវវិបត្តិដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

សេចក្តីថ្លែងការណ៍រួមរបស់អតីត និងមេដឹកនាំបច្ចុប្បន្នចំនួន ៦ រូបមកបាននិយាយថា “ខណៈដែលក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ក្លាហានរបស់មីយ៉ាន់ម៉ាត្រូវបានសម្លាប់ដោយយោធា រដ្ឋាភិបាលអាស៊ានទាំងអស់កំពុងបង្ហាញពីកង្វះឆន្ទៈនយោបាយ និងការរួបរួមគ្នាដើម្បីដាក់សម្ពាធលើរបបយោធាឲ្យបញ្ចប់ការសម្លាប់នេះ” ។
មន្ត្រីទាំងនោះបាននិយាយថា ព្រឹត្តិការណ៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ហាញជាថ្មីម្តងទៀតនូវភាពអសកម្មរបស់រដ្ឋាភិបាលអាស៊ានក្នុងការដោះស្រាយវិបត្តិក្នុងតំបន់ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា “អស់រយៈពេលជាច្រើនទសវត្សរដ្ឋាភិបាលអាស៊ានបានបរាជ័យក្នុងការការពារប្រជាជនរបស់ពួកគេពីវិបត្តិមួយទៅវិបត្តិមួយរួមមានការបំពុលបរិយាកាសឆ្លងដែន គ្រោះមហន្តរាយមនុស្សធម៌រ៉ូហ៊ីងយ៉ា និងការរំលោភបំពានប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាច្រើន” ។
ក្រុមមន្រ្តីបាននិយាយថា វេទិកាអាស៊ានត្រូវបានរងគ្រោះដោយគោលលទ្ធិនៃការមិនជ្រៀតជ្រែកដោយខ្លួនឯង ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា “គោលលទ្ធិនេះប្រហែលជាត្រូវការជាចាំបាច់កាលពីអតីតកាល ប៉ុន្តែវាបានក្លាយជាឧបសគ្គដ៏ធំមួយ ហើយរារាំងដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យដែលមានការចូលរួម និងការការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនអាស៊ាន” ។
សមាជិកសភាទាំង ៦ រូបបានទទូចដល់រដ្ឋាភិបាលអាស៊ានឲ្យបោះបង់ចោលគោលលទ្ធិចាស់ និងស្វែងរកវិធីថ្មីនៃការចូលរួមប្រកបដោយលក្ខណៈស្ថាបនាជាមួយនឹងជម្រើសនៃការដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចទៅលើរបបយោធាមីយ៉ាន់ម៉ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ត្រៀមខ្លួនសហការជាមួយអាស៊ាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ