Connect with us

ព័ត៌មានអន្ដរជាតិ

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស១៦នាក់បានស្លាប់ និង១០នាក់រងរបួស ខណៈដែល​​ទឹកជំនន់រហ័ស​ (Flash Flood) ​បណ្តាល​ឲ្យ​មាន​បំណាក់ដី ​កំពុង​​​វាយ​ប្រហារ​​​តំបន់កណ្ដាលខេត្តជ្វា​របស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី២២ខែមករានេះ។

(រូបភាព៖​ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា បំណាក់ដីនៅក្នុងភូមិ Kasimpar ទីក្រុង Pekalongan ភាគ​​កណ្ដាលខេត្តជ្វា បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បី​នាក់​ផ្សេង​ទៀត ខណៈ​​មាន​ការ​ព្រមាន​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ។

ទូរទស្សន៍ក្នុងស្រុក Kompas TV បានបង្ហាញផ្ទះដែលរងការខូចខាតយ៉ាងដំណំ និងមួយផ្នែកដោយសារការបាក់ដី។ រថយន្ត​ជាច្រើន​គ្រឿង​ក៏​ត្រូវ​បាន​គេ​​​ប្រទះ​ឃើញ​លិច​កប់​​ក្នុង​ភក់ ផ្លូវ​ថ្នល់​​​ជា​ច្រើន​រង​​ផល​ប៉ះពាល់​ដោយ​កម្ទេច​​កម្ទី​ថ្ម និង​ថ្ម​នៅ​ពាស​ពេញ​ផ្លូវ​ទាំង​នោះ ខណៈស្ពាន​ពីរ​ក៏​បាន​រង​ការ​ប៉ះ​ទង្គិច​ផង​ដែរ។

​ជាបទ​ពិសោធ​ន៍​ ប្រទេសឥណ្ឌូណេស៊ីងាយរង​បំណាក់ដីក្នុងរដូរភ្លៀង​ ដែល​កើត​មាន​ជាធម្មតានៅចន្លោះខែវិច្ឆិកា និងខែមេសា ប៉ុន្តែគ្រោះមហន្តរាយមួយចំនួនដែលបណ្តាលមកពីអាកាសធាតុមិនល្អបានកើតឡើងនៅខាងក្រៅរដូវនោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីខែធ្នូ មនុស្សចំនួន១០​នាក់ត្រូវបានស្លាប់​នៅក្នុងទឹកជំនន់រហ័ស​ដែលបានវាយប្រហារភូមិ​មួយចំនួន​នៅ​តំបន់​ភ្នំនៅលើ​កោះជ្វាដ៏សំខាន់របស់ប្រទេស។ កាល​ពី​ខែ​មុន គ្រោះ​ទឹក​ជំនន់ និង​បំណាក់​ដី​នៅ​ខេត្ត​ស៊ូម៉ាត្រា​ខាង​ជើង​ក៏បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៩​នាក់ផងដែរ៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម