ព័ត៌មានអន្ដរជាតិ
ក្រោយភ្លើងឆេះដ៏សាហាវបំផុត រដ្ឋកាលីហ្វ័រញ៉ា នឹងជួបព្យុះភ្លៀងនាំសារធាតុពុលម្តង
ក្រុមអ្នកព្យាករណ៍បាននិយាយថា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបន្តប្រឈមនឹងខ្យល់បក់ដ៏គ្រោះថ្នាក់ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ដោយកាត់បន្ថយភ្លើងឆេះព្រៃដ៏សាហាវ ប៉ុន្តែជំនួសមកវិញ ដោយការបញ្ហាប្រឈមថ្មីដូចជាការហៀរផេះពុល និងទឹកភ្លៀងលាយសារធាតុពុល។ យោងទីភ្នាក់ងារព័ត៌មាន AP។

មន្ត្រីទីក្រុង Los Angeles កំពុងរៀបចំទប់ទល់នឹងការព្យាករណ៍នេះ ទោះបីជាអ្នកស្រុកមួយចំនួនតូចត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅតំបន់ Pacific Palisades វិញក៏ដោយ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តប្រយុទ្ធនឹងអណ្តាតភ្លើងតូចៗដែលបន្តឆេះថ្មីៗទៀត។
អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសម្អាតនៅតំបន់ដែលមានភ្លើងឆេះ និងកាត់បន្ថយផលប៉ះពាល់បំពុលបរិស្ថានដែលទាក់ទងនឹងភ្លើង តាមរយៈការដំឡើងរបាំង និងពង្រឹងផ្លូវនៅមុនពេលមានភ្លៀងធ្លាក់ចុងសប្តាហ៍ដែលអាចបង្កឱ្យមានភក់ និងកម្ទេចកម្ទីហូរចូល ។
តាមការព្យាករណ៍មានប្រហែល ៦០% ទៅ ៨០% នៃបរិមាណទឹកភ្លៀងធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនឹងចាប់ផ្តើមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយតំបន់ភាគច្រើនទំនងជាទទួលបានមិនលើសពី០.៨សង់ទីម៉ែត្រ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកភ្លៀងមានរហូតដល់២សង់ទីម៉ែត្រលាយឡំជាមួយព្យុះ ផ្គរ និងរន្ទះ នោះវានឹងក្លាយជាសេណារីយ៉ូដ៏អាក្រក់បំផុត បណ្ដាលឲ្យកំទេចកំទីលើភ្នំដែលឆេះហូរធ្លាក់មក។
ខ្យល់បានធូរស្រាលបន្តិចនៅរសៀលថ្ងៃអង្គារ បន្ទាប់ពីបានឡើងដល់កំពូលក្នុងល្បឿន៩៦គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ជាច្រើន ប៉ុន្តែលក្ខខណ្ឌខ្យល់ព្យុះត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ ការព្រមានទង់ក្រហមសម្រាប់ហានិភ័យអគ្គីភ័យធ្ងន់ធ្ងរត្រូវបានបន្តរហូតដល់ម៉ោង៨យប់ថ្ងៃព្រហស្បត្តិ៍នៅក្នុងស្រុក LA និង Ventura។
ក្រុមហ៊ុនអគ្គិសនីនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានបិទភ្លើងជាបណ្តោះអាសន្នដល់អតិថិជនជាង ៦ម៉ឺននាក់នៅក្នុងតំបន់ចំនួន៥ ដើម្បីរារាំងភ្លើងឆេះថ្មីពីឧបករណ៍អគ្គិសនី តែក្រោយមកអគ្គិសនីត្រូវបានស្ដារឡើងវិញខ្លះ។ ក្រុមហ៊ុននេះក៏កំពុងពិចារណាបិទការផ្គត់ផ្គង់ដល់អតិថិជនជាង២០ម៉ឺននាក់បន្ថែមទៀត។
ទោះយ៉ាងណាមានពាក្យបណ្តឹងជាច្រើនប្តឹងដោយអ្នកដែលបាត់បង់ផ្ទះរបស់ពួកគេនៅក្នុងអគ្គីភ័យ ចោទប្រកាន់ថា ក្រុមហ៊ុនអគ្គិសនីនោះបានបង្កឱ្យមានអគ្គីភ័យ។

តាមការសន្និដ្ឋានកន្លងមក សំណើមទាប អាកាសធាតុស្ងួតខ្លាំង ស្មៅងាប់និងស្ងួតខ្លាំង និងខ្យល់បក់ខ្លាំង បណ្ដាលឲ្យភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័សនៅរដ្ឋកាលីហ្វ័រញ៉ា សម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និងបានបំផ្លាញសំណង់ជាង១៤០០០ចាប់តាំងពីបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែមករា។
ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានរិះគន់ចំពោះវិធានការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃក្នុងអំឡុងពេលសុន្ទរកថាឡើងកាន់ដំណែងរបស់គាត់កាលពីថ្ងៃចន្ទថា គាត់នឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles នៅថ្ងៃសុក្រនេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ