ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសគម្រោងតម្លៃ៥០០ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI
កាលពីរសៀលថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការវិនិយោគដ៏ធំចំនួន ៥០០ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលគាំទ្រដោយក្រុមហ៊ុនធំៗដូចជា OpenAI, SoftBank និង Oracle។

លោក ត្រាំ បានប្រកាសថា ក្រុមហ៊ុនទាំងបីនឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនហេដ្ឋារចនាសម្ព័ន្ធ AI ថ្មីមួយដែលមានឈ្មោះថា «Stargate»។ ក្រុមហ៊ុននេះ មានគោលបំណងអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនិម្មិត ដើម្បីគាំទ្រដល់ជំនាន់ក្រោយនៃ AI រួមទាំងការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅទូទាំងសហរដ្ឋអាមេរិក។
ដំណាក់កាលដំបូង នឹងមានការវិនិយោគ ១០០ពាន់លានដុល្លារ ជាមួយនឹងផែនការបង្កើនចំនួននោះដល់ ៥០០ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
នាយកប្រតិបត្តិនៃ OpenAI, SoftBank និង Oracle មានវត្តមាននៅឯសេតវិមានសម្រាប់ការប្រកាសនេះ។
កាលពីដើមខែមករា លោក ត្រាំ ក៏បានបង្ហាញពីការវិនិយោគ ២០ពាន់លានដុល្លារពីអ្នកអភិវឌ្ឍន៍អារ៉ាប់ផងដែរ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបន្ថែមនៅទូទាំងប្រទេស៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ